តើអ្នកកំពុងប្រឈមមុខនឹងជំងឺខ្វះគ្រាប់ឈាមក្រហម ហើយត្រូវបានវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាអោយទទួលទានថ្នាំគ្រាប់ជាតិដែកមែនទេ? ដូច្នេះអត្ថបទនេះ គឺសំខាន់ណាស់សម្រាប់អ្នក! ជាតិដែក គឺចាំបាច់បំផុតក្នុងការបង្កើតអេម៉ូក្លូប៊ីនដែលជាដ៏សំខាន់នៃកោសិកាគ្រាប់ឈាមក្រហមនីមួយៗដើម្បីដឹកនាំអុកស៊ីសែនចិញ្ចឹមពេញរាងកាយ។ ថ្ងៃនេះយើងនឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរជៀសវាង ក៏ព្រោះវាអាចរារាំងដល់ការស្រូបយកជាតិដែកបានត្រឹមត្រូវដោយរាងកាយពីអាហារ និងសូម្បីតែថ្នាំគ្រាប់ជាតិដែក ៖
១. តែបៃតង
ដោយសារតែ “តែបៃតង” មានផ្ទុកសារធាតុ tannins នោះវាមិនមែនជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហមឡើយ។ សារធាតុ tannins អាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។
២. តែខ្មៅ
ក៏មិនខុសពីតែបៃតងដែរ តែខ្មៅក៏មានផ្ទុកសម្បូរទៅដោយសារធាតុ tannins ដូចគ្នា។ ដូច្នេះខណៈពេលដែលអ្នកកំពុងទប់ទល់ជាមួយជំងឺខ្វះគ្រាប់ឈាមក្រហម ចូរកុំទទួលទានតែខ្មៅ។
៣. កាហ្វេ
ក៏ព្រោះតែភេសជ្ជៈនេះក៏មានផ្ទុកសារធាតុ tannins ដែលទប់ស្កាត់ការស្រូបយកជាតិដែកដោយរាងកាយបានត្រឹមត្រូវដែរ។
៤. ទំពាំងបាយជូរ
ទំពាំងបាយជូរ ក៏មានផ្ទុកសារធាតុ tannins ដែរ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរសិន ខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែរ។
៥. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ
ថ្វីត្បិតតែគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ ជាប្រភពដ៏ប្រសើរនៃជាតិដែកក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ phytates ដែលអាចរាំងស្ទះដល់ការស្រូបយកជាតិដែកនៃរាងកាយគួរអោយកត់សម្គាល់។ ដូច្នេះ ខណៈពេលព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរបញ្ឈប់ការទទួលទានអាហារសម្រន់ប្រភេទនេះសិន៕