ក្មេងៗងាយនឹងមានបញ្ហាស្បែកណាស់ក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃជីវិតដោយសារតែពួកគេមិនទាន់មានការលូតលាស់ពេញលេញ។ នេះគឺជាហេតុផលមួយដែលធ្វើឲ្យពួកគេងាយនឹងមានការរលាក និងឡើងកន្ទួលរមាស់នៅពេលប៉ះពាល់នឹងសារធាតុបង្កអាឡែហ្ស៊ីដូចជា ទឹកក្រអូបបោកខោអាវ សាប៊ូកក់សក់កូនក្មេង និងខោទឹកនោមជាដើម។ នៅពេលកន្ទួលរមាស់ចាប់ផ្តើមកើតមាន អ្នកនឹងត្រូវការការព្យាបាលឲ្យបានលឿនបំផុតដើម្បីជួយបំបាត់ការមិនមានផាសុកភាពរបស់ពួកគេ។ សំណាងដែរ ខ្ញុំមានវិធីធម្មជាតិបីយ៉ាងដែលអ្នកអាចប្រើប្រាស់បាន។
ប្រេងអូលីវ
ទារកប្រហែលជាងាយនឹងកើតកមនៅស្បែកក្បាលដោយសារតែស្បែកក្បាលមិនទាន់ផលិតជាតិប្រេងបានច្រើន។ រឿងនេះអាចនាំឲ្យស្បែករបកៗរហូតដល់ត្រចៀក ចិញ្ចើម និងច្រមុះផង។ មធ្យោបាយដ៏ល្អក្នុងការបំបាត់កន្ទួលបែបនេះគឺលាបប្រេងអូលីវដើម្បីជួយបន្ទន់ស្បែកដែលស្ងួតនោះ។
ប្រទាលកន្ទុយក្រពើ
បើសិនជាអ្នកមានដាំប្រទាលកន្ទុយក្រពើក្នុងផ្ទះ អ្នកអាចប្រើវាដើម្បីព្យាបាលបញ្ហាកន្ទួលរមាស់លើស្បែកទារកបានយ៉ាងងាយ។ អ្នកគ្រាន់តែចិតយកជែលខាងក្នុងរបស់ស្លឹកប្រទាលកន្ទុយក្រពើ ហើយលាបវានៅកន្លែងដែលមានបញ្ហានោះជាការស្រេចហើយ។ ចូរទុកចោលពីរបីនាទី ឬដល់វាស្ងួតចាំលាងចេញ។ វិធីនេះនឹងជួយបន្ថយការហើម និងរលាកបានយ៉ាងល្អ។
ប្រេងដូង
វាមិនខុសគ្នានឹងប្រេងអូលីវទេ ប្រេងដូងគឺមានប្រសិទ្ធភាពល្អក្នុងការដោះស្រាយបញ្ហាការកើតកមនៅលើស្បែកក្បាល។ ចូរម៉ាស្សាប្រេងអូលីវបន្តិចនៅលើស្បែកក្បាល និងទុកវាចោលពីរបីនាទី។ បន្ទាប់មក ចូរងូតទឹកឲ្យកូន ហើយធ្វើការបោសថ្នមៗនូវស្បែកដែលរបកៗនោះ៕