សម្រាប់មនុស្សស្រី កាលណាអាយុកាន់តែច្រើន ទ្វារមាសរបស់គេក៏កាន់តែវិវឌ្ឈន៍ដែរ។ អ្វីដែលយើងនិយាយក្នុងអត្ថបទនេះ គឺចង់ផ្តោតទៅលើតំបន់ប្រដាប់ភេទរបស់ស្ត្រីតែម្តងដែលមានដូចជា ទ្វារមាស បរបេរទ្វារមាស សេរ និងបង្ហួរនោមផងដែរ។
ការប្រែប្រួលដែលកើតមាននោះមានដូចជា៖
1. ស្បែកនៅតំបន់ទ្វារមាសទៅជាស្ងួត
2. ចំពោះពណ៌របស់ស្បែកក៏ប្រែប្រួលច្រើនដែរ
3. នៅតំបន់បរបេរទ្វារមាសមានការរីកសរសៃធំៗ
4. សាច់ដុំនៅតំបន់ទ្វារមាសមានការខូចខាតច្រើន
5. ចំពោះរោមនៅលើថ្ងាសក្រោមកាន់តែស្តើងទៅៗ និងប្រែទៅជាស្កូវផងដែរ
6. កាលណាទ្វារមាសលែងមានសំណើមនៅពេលអាយុច្រើន វានឹងទៅជាស្បែកជ្រីវជ្រួញ
7. បាត់បង់ភាពយឺតរបស់ស្បែក
8. កម្រិត pH នៅក្នុងទ្វារមាសមានការប្រែប្រួល ដែលជាហេតុនាំឲ្យងាយមានការបង្ករោគណាស់
9. ចំណង់ផ្លូវភេទអាចនឹងត្រូវបានបាត់បង់ខ្លាំង
10. កាលណាភាពយឺតរបស់ទ្វារមាសបាត់បង់ខ្លាំង អ្នកប្រឈមខ្ពស់នឹងការទ្រលាត់ទ្វារមាសមកខាងក្រៅបាន។
រាល់ការប្រែប្រួលទាំងនេះគឺជារឿងធម្មជាតិសុទ្ធសាធ ហើយក៏ច្រើនតែមិនមានអ្វីគ្រោះថ្នាក់ដែរ។ ប៉ុន្តែបើសិនជាវាធ្វើឲ្យអ្នកមិនមានផាសុកភាពនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគស្ត្រីដើម្បីរកវិធីដោះស្រាយ៕