ជីវិតគ្រួសារតែងតែមានរឿង និងឧបសគ្គជាច្រើនដែលត្រូវដើរឆ្លងកាត់ជាមួយគ្នា ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលភរិយាអាចជួយប្តីបានពេលដែលគេមានជំងឺបាក់ទឹកចិត្ត។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែសាកល្បងព្យាយាមក្នុងការស្តាប់ប្តីអ្នកនិយាយ ដោយប្រើចិត្តស្ងប់ និងត្រជាក់ដើម្បីស្តាប់។ ការធ្វើបែបនេះ អាចធ្វើឲ្យស្វាមីអ្នកទទួលបានភាពកក់ក្តៅពីអ្នក ដោយធ្វើឲ្យអារម្មណ៍គេមិនសូវតានតឹងទៀតទេ ព្រោះមានអ្នកអង្គុយចាំស្តាប់គេនិយាយ និងជួយលើកទឹកចិត្តគេ។
2. អ្នកគួរតែយកចិត្តទុកដាក់ និងផ្តល់ក្តីស្រឡាញ់ដល់ស្វាមីអ្នកឲ្យបានពេញលេញ ដោយធ្វើឲ្យគេអាចទទួលបានអារម្មណ៍មួយនេះ។ ការធ្វើចឹង ដើម្បីធ្វើឲ្យស្វាមីមិនមានអារម្មណ៍ឯកកោរ ទើបគេអាចទម្លាក់សម្ពាធបានខ្លះ។
3. អ្នកមិនគួរជួយស្វាមីអ្នកដោះស្រាយបញ្ហាទេ ព្រោះអាចធ្វើឲ្យគេគិតថាអ្នកមើលងាយសមត្ថភាពរបស់គេ។ ផ្ទុយទៅវិញ អ្នកអាចឈរពីក្រោយ ដើម្បីជួយលើកទឹកចិត្តគេបានហើយ ព្រោះអ្វីដែលគេត្រូវការបំផុត គឺការលើកទឹកចិត្តរបស់អ្នក។
4. អ្នកមិនគួរធ្វើជាដឹងចិត្តគេច្បាស់ ហើយនិយាយផ្តេសផ្តាសនៅចំពោះមុខគេឡើយ ព្រោះអាចធ្វើឲ្យអារម្មណ៍គេកាន់តែតានតឹង និងស្មុគស្មាញ។ ដូចនេះ មុននឹងអ្នកនិយាយចេញពាក្យអ្វីមួយ អ្នកគួរតែគិតឲ្យបានច្បាស់ ដើម្បីកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះបាន ដើម្បីអាចជួយស្វាមីអ្នកបាន៕