អ្នកត្រូវការជាតិដែកដើម្បីបង្កើតបានជាអេម៉ូគ្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃកោសិកាគ្រាប់ឈាមក្រហមនីមួយៗក្នុងការដឹកនាំអុកស៊ីសែនចិញ្ចឹមសព្វរាងកាយ។ ករណីកង្វះជាតិដែកនេះកើតឡើងលើមនុស្សស្រីជាងមនុស្សប្រុស ជាពិសេសក្នុងពេលមានផ្ទៃពោះតែម្តង។ ការដែលកង្វះគ្រាប់ឈាមដោយសារជាតិដែកមិនគ្រប់គឺកើតឡើងនៅពេលដែលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមដែលមានសុខភាពល្អបានគ្រប់គ្រាន់ ឬកោសិកាគ្រាប់ឈាមធ្វើការមិនបានត្រឹមត្រូវ។
រឿងនេះអាចកើតឡើងនៅពេលដែលអ្នកមិនមានជាតិដែកក្នុងខ្លួនគ្រប់គ្រាន់។ ស្រ្តីដែលមានផ្ទៃពោះ និងអ្នកដែលមករដូវច្រើនៗទំនងជាងាយកង្វះគ្រាប់ឈាមដោយសារតែជាតិដែកមិនគ្រប់ណាស់។ ការកង្វះគ្រាប់ឈាមដោយសារជាតិដែកមិនគ្រប់ច្រើនតែកើតឡើងបន្តិចម្តងៗ និងចាប់ផ្តើមជាមួយនឹងរោគសញ្ញាមិនគ្រប់គ្រាន់។ នៅពរលរឿងនេះកើតឡើងយូរៗទៅ អ្នកប្រហែលជាអាចសម្គាល់ដឹងរឿងនេះតាមរយៈអាការៈមួយឬច្រើនដូចខាងក្រោម៖
- អស់កម្លាំង
- ខ្សោយ
- វិលមុខ
- ឈឺក្បាល
- ត្រជាក់ខ្លួន
- ស្បែកស្លេកស្លាំង
- បេះដូងលោតញ៉ាប់ ឬលោតមិនទៀងទាត់
- ពិបាកដកដង្ហើម ឬឈឺទ្រូង ជាពិសេសនៅពេលធ្វើសកម្មភាពរាងកាយ
- ក្រចកពុកផុយ
- ឃ្លានរបស់អ្វីខុសធម្មតា ដូចជា ទឹកកក ភេសជ្ជៈដែលត្រជាក់ខ្លាំង ឬរបស់ដែលមិនមែនអាហារដូចជា របស់ដែលគគ្រិច ឬក្រដាសជាដើម ដែលអាការៈទាំងនេះហៅថា Pica៕