ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលមិនធ្វើឲ្យជំងឺមហារីកអ្នកធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?
1. អ្នកគូរតែបរិភោគអាហារដែលមានផ្ទុកវីតាមីនC និងA ដូចជា ការ៉ុត ប៉េងប៉ោះ ម្ទេសប្លោក និងបន្លែស្រស់ៗជាច្រើនទៀត។ បន្លែ និងផ្លែឈើដែលមានផ្ទុកវីតាមីនទាំងនេះ អាចជួយទប់មិនឲ្យកោសិកាមហារីកកាន់តែរីកដុះដាលឡើយ។ ជាហេតុដែលធ្វើឲ្យជំងឺមហារីកអ្នកមិនសូវធ្ងន់ធ្ងរនោះទេ។
2. អាហារដែលមានផ្ទុកសារធាតុសរសៃ ដូចជា ឃិនឆាយ ឬស្លឹកក្រឆាយ ក៏អាចជួយមិនឲ្យជំងឺអ្នកធ្ងន់ធ្ងរដែរ ថែមទាំងជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើង ដែលអាចនាំមេរោគទាំងឡាយចេញពីរាងកាយអ្នកអស់។
3. អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងមានផ្ទុកសារធាតុចិញ្ចឹមច្រើន ជាពិសេស វីតាមីនAតែម្តង។ អាហារដែលមានផ្ទុកសារធាតុទាំងនេះ អាចជួយផ្តាច់មិនឲ្យមេរោគរីករាលដាលក្នុងរាងកាយអ្នកទេ ដោយធ្វើឲ្យជំងឺមហារីកអ្នកមិនសូវកាចសាហាវឡើយ។
4. អ្នកគួរតែបរិភោគសណ្តែកខៀវ ត្រឡាច ឬផ្កាខាត់ណាជាដើម ព្រោះអាហារទាំងនេះ អាចជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នក ដោយមិនធ្វើឲ្យជាតិពុលទាំងនោះច្របូកច្របល់ក្នុងរាងកាយអ្នក ធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរនោះទេ។ ដូចនេះ អាហារទាំងឡាយនេះ អ្នកគួរតែបរិភោគបាន ដើម្បីជំនួយដល់ការព្យាបាលជំងឺមហារីករបស់អ្នក៕