ប្រសិនបើកូនតូចរបស់អ្នក ដែលមានអាយុតិចជាង ៥ ខែ ហើយយំលើសពីបីម៉ោង ពីរបីថ្ងៃជាប់គ្នា … មែនហើយ ច្បាស់ណាស់ គេប្រហែលជាមានបញ្ហាចុកពោះហើយ។ សូមប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។ សូមចងចាំថា ពេលខ្លះ ការមើលថែរក្សាកូន តាំងពីឈឺតិច អាចជួយកូនរបស់អ្នកបានផងដែរ ប៉ុន្តែ រឿងសំខាន់ គឺត្រូវយកគេទៅពេទ្យ ដើម្បីឲ្យគ្រូពិនិត្យ ដើម្បីឲ្យប្រាកដថា គេគ្មានជំងឺអ្វីធ្ងន់ធ្ងរជាងនេះ។
សាកល្បងប្រូបាយអូទិក Probiotics
ការសិក្សាបានបង្ហាញថា ទារកដែលមានបញ្ហាចុកពោះ ច្រើនតែមានបញ្ហានៅក្រពះពោះវៀន ដូច្នេះ ពពួកប្រូបាយអូទិក អាចជួយបន្ថយការចុកចាប់បាន។ ចូរពិភាក្សាអំពីបញ្ហានេះ ជាមួយគ្រូពេទ្យជំនាញរបស់អ្នក។
ប្រើដបទឹកក្តៅឧណ្ឌៗ
ទារកមួយចំនួនចូលចិត្ត លេងដបទឹកក្តៅឧណ្ឌ នៅលើពោះរបស់ពួកគេ។ ដូច្នេះ អ្នកអាចចាក់ទឹកក្តៅល្មមទៅក្នុងដប ហើយរុំជាមួយនឹងក្រណាត់ រួចយកទៅដាក់លើពោះរបស់គេ។ ត្រូវប្រយ័ត្ន ! មិនត្រូវប្រើទឹកក្តៅពេកទេ ហើយត្រូវនៅមើលគេជាប់ជានិច្ច។
ម៉ាស្សាថ្នមៗ
កូនរបស់អ្នកអាចនឹងចូលចិត្តការម៉ាស្សាថ្មមៗ។
គោះឲ្យលឺសម្លេង
ទារកចូលចិត្តសម្លេង ដែលដូចគ្នាទៅនឹងសម្លេងបេះដូងលោត ពេលដែលគេស្ថិតនៅក្នុងពោះម្តាយ។ អ្នកអាចចាក់ចម្រៀង គោះប្រដាប់ប្រដារផ្សេងៗ ដាក់គេនៅក្បែរទូរខោអាវ ដែលមានសម្លេងដែកព្យូរអាវរង្គើរប៉ះគ្នាជាដើម។
យោល ឬអង្រួន
ទារកអាចនឹងបាត់យំ ពេលអ្នកដាក់គេគេងក្នុងអង្រឹង ហើយយោលទៅវិញទៅមក។
ងូតទឹក
ទឹកក្តៅឧណ្ឌ អាចជួយសម្រាលការឈឺពោះបានមួយចំនួនផងដែរ៕