ការក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម នឹងធ្វើអោយមនុស្សយើងម្នាក់ៗមានរូបរាងកាយសម សួន ,មានសុខភាពមាំមួន និងបញ្ញាឈ្លាសវៃ។ ប៉ុន្តែ យើងសម្គាល់ឃើញថា មិនមានមនុស្សច្រើននោះទេ ដែលបានធ្វើដូចនេះ ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងទទួលបាន ប្រសិនបើអ្នកបានក្រោកពីដំណេកនៅក្នុងពេលព្រឹកព្រលឹម ៖
១.ជួយអោយអ្នករក្សាបាននូវភាពវិជ្ជមាន
មនុស្សម្នាក់ អាចនឹងរក្សានូវ ភាពជាវិជ្ជមានរបស់គេបាន ពេញមួយថ្ងៃ ប្រសិនបើគេ បានក្រោកពី ដំណេកនៅក្នុងពេលព្រឹកព្រលឹម។ អាកប្បកិរិយាជាទូទៅនឹងមានការផ្លាស់ប្តូរ ហើយវានឹងបង្កើតនូវ អារម្មណ៍ នៃភាពស្រស់ស្រាយមួយ។ ដោយការឆាប់ ក្រោកពីដំណេក នោះអ្នកនឹងអាច បន្តស្ថិតនៅ មានកម្លាំងចិត្តជានិច្ច។ វានឹងជួយធ្វើអោយ យើងម្នាក់ៗ អាចរក្សាបានូវអារម្មណ៍ធូរស្រាល បានពេញមួយ ថ្ងៃ ។
២. បង្កើននូវកម្រិតនៃទំនុកចិត្តលើខ្លួនឯង
មនុស្សដែល ក្រោកពីដំណេកយឺតយ៉ាវ ជារឿយៗ តែងប្រឈមនឹងបញ្ហានៃ ការមានទំនុកចិត្តទាប លើខ្លួនឯង។ ប៉ុន្តែការ ឆាប់ក្រោកពីដំណេក អាចធ្វើអោយមនុស្សម្នាក់បង្កើនកម្រិតនៃទំនុកចិត្តលើខ្លួន ឯងបានទៅវិញ ។ អ្នកនឹងទទួលបាននូវ អារម្មណ៍នៃការពេញចិត្ត និង មានភាពរីករាយ ប្រសិនបើអ្នក បានក្រោកពីគេងនៅក្នុងពេលព្រឹកព្រលឹម ។
៣. បង្កើននូវផលិតផលការងាររបស់អ្នក
អារម្មណ៍នៃភាពស្រស់ស្រាយ នៅក្នុងពេលព្រឹក នឹងធ្វើអោយអ្នក ធ្វើការបានយ៉ាងសកម្មនៅក្នុងពេល ថ្ងៃ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក នឹងអាចធ្វើអោយមនុស្សម្នាក់ បង្កើនបាននូវ ផលិត ផលការងារ បានជាទីគាប់ចិត្ត។អារម្មណ៍នៃភាពស្រស់ស្រាយ នឹង ធ្វើអោយអ្នកបង្កើតបាននូវ គំនិតថ្មីៗ ជាច្រើន ដូច្នេះហើយ វានឹងអាចជះឥទ្ធិពលទៅលើសមិទ្ធិផលការងារបស់អ្នក។
៤. ស្វែងរកឃើញការពិតពីខ្លួនអ្នក
មនុស្សម្នាក់ ដែលបានក្រោកពីព្រឹកព្រលឹមជារឿយៗ តែងតែអាចស្វែងរកឃើញ នូវផ្លូវនៃការឆ្ពោះទៅ កាន់ការស្វែងរក ការពិតរបស់ខ្លួនឯង។ ការតាំងសមាធិ និង ការហាត់យូហ្គា នៅក្នុងពេលព្រឹកព្រលឹម អាចជួយធ្វើអោយអ្នក មានរាងកាយ និង អារម្មណ៍ធូរស្រាលបានពេញមួយថ្ងៃ ។ មនុស្សម្នាក់ នឹងអាច ទទួលបាននូវ តុល្យភាពនៃផ្លូវចិត្តដ៏ត្រឹមត្រូវមួយ ដោយការបន់ស្រន់ នៅក្នុងពេលព្រឹកព្រលឹម ។ វានឹងជួយធ្វើ អោយផ្លូវចិត្តរបស់យើងម្នាក់ៗ បានស្ងប់សុខល្អ។
៥.កាត់បន្ថយការមានស្ត្រេស
ការចូលគេងយឺតយ៉ាវ និង ការក្រភ្ញាក់ពីដំណេក អាចនឹងបណ្តាលអោយខ្លួនអ្នកមានស្ត្រេស ដោយសារតែ រាងកាយអ្នកមិនមានតុល្យភាពត្រឹមត្រូវមួយ។ ដោយការក្រោកពីដំណេក នៅក្នុងពេលព្រឹក ព្រលឹម នោះវានឹងជួយ អោយយើងកាត់បន្ថយបាននូវ ស្ត្រេសបានចេញពី រាងកាយ និង ផ្លូវចិត្ត។ កាលបើផ្លូវចិត្តរបស់យើង ស្រស់ស្រាយ នោះមនុស្សម្នាក់ក៏នឹងទទួលបាននូវ ភាពស្រស់ថ្លា ជាជាងការ មានស្ត្រេសផ្ទុកទុក នៅក្នុងខ្លួនទៀតនោះដែរ។
៦. មានពេលក្នុងការសម្រាក
ប្រសិនបើមនុស្សម្នាក់ បានក្រោកពីព្រឹក នោះគេនឹងអាចធ្វើអ្វីៗ បានដូចជាការគ្រោងទុក។ ការ កំណត់ទុក នូវរឿងរ៉ាវចាំបាច់ ដែលត្រូវធ្វើមុនគេ ជាប្រចាំថ្ងៃ នឹងផ្តល់ពេលអោយអ្នក មានពេលវេលាបាន សម្រាកគ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុងពេលទំនេរ នោះពួកគេអាច ធ្វើនូវកិច្ចការដែលជា ចំណង់ចំណូលចិត្ត របស់ពួកគេដូចចា សរសេរកំណត់ហេតុ ឬ គូររូបជាដើម។
៧. បង្កើនកម្រិតនៃការប្រមូលផ្តុំអារម្មណ៍
ដោយការក្រោកពីដំណេកនៅក្នុងពេលព្រឹក នោះយើងម្នាក់ៗ នឹងអាចធ្វើអោយថាមពល នៃការចងចាំ របស់យើងប្រសើរឡើង។ អ្នក ដែលតែងតែក្រោកពីព្រឹក ក៏នឹងអាចធ្វើការប្រមូលផ្តុំអារម្មណ៍ បានល្អប្រសើរ ជាង អ្នកដែលមិនបានក្រោកពីព្រឹកនោះដែរ។
៨. ជួយធ្វើអោយអ្នកមានសុខភាពល្អ
វាជាការពិតមួយ ដែលថា មនុស្សដែលឆាប់ចូលគេង និង ឆាប់ក្រោកពីព្រឹក គឺតែងតែមានស្ថានភាព រូបរាងកាយ និង សុខភាពមាំទាំ ជាងអ្នកដែលមិនបានធ្វើដូចនេះ ។ ដោយគ្រាន់តែការ ឆាប់ក្រោកពី ដំណេក វានឹងធ្វើអោយអ្នករក្សាបាននូវទម្លាប់ ដ៏ល្អមួយចំពោះសុខភាព។ ការ ឆាប់ទទួលទាននូវ អាហារពេលព្រឹក និង ធ្វើលំហាត់ប្រាណពីព្រលឹម ក៏អាចនឹងជួយធ្វើអោយយើងរក្សាបានផងដែរ នូវ រូបរាងកាយសមសួន និង មាំទាំបាន ៕