ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ក្នុងអាយុ៣១ឆ្នាំជាពេលដែលអ្នកលំបាកជាងគេ។ ប៉ុន្តែក្នុងអាយុ៣៧ឆ្នាំជាពេលដែលអ្នកមានលាភធំជាងគេ។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានយ៉ាងងាយជាទីបំផុត។
ឆ្នាំវក
ឆ្នាំវក ក្នុងអាយុ៤២ឆ្នាំ ជាពេលដែលអ្នកអាចជួបនឹងឧបសគ្គធំជាងគេ ដោយអាចនឿយហត់ខ្លាំង ហើយមិនអាចទទួលបានផល។ ប៉ុន្តែដល់អាយុ៤៤ឆ្នាំ អ្នកនឹងអាចចាប់ផ្តើមប្រមូលបានទ្រព្យធំចូលមកវិញ។
ឆ្នាំច
ឆ្នាំច ក្នុងអាយុ៣៣ឆ្នាំ ជាពេលដែលអ្នកនឿយហត់ខ្លាំងជាងគេ។ ប៉ុន្តែដល់អាយុ៤២ឆ្នាំ អ្នកនឹងអាចទទួលបានទ្រព្យដែលធំជាងគេក្នុងជីវិតចូលមក ដោយធ្វើឲ្យអ្នកសប្បាយចិត្តជាខ្លាំង៕