ជាការពិតណាស់ ជីវិតរបស់មនុស្សម្នាក់ៗតែងត្រូវការអ្នកណែនាំ និងអ្នកផ្តល់កម្លាំងចិត្ត ទើបអាចរុញច្រានផលិតកម្មការងារ និងអារម្មណ៍របស់អ្នកឲ្យរីកចម្រើន ជោគជ័យ និងមានសុភមង្គល។
យ៉ាងណាមិញ ថ្ងៃនេះយើងខ្ញុំនឹងណែនាំបងប្អូននូវពាក្យគន្លឹះក៏ដូចជាឃ្លាដ៏មានប្រយោជន៍ទាំង ១០ ដែលអាចបង្កើនភាពរីករាយ និងជោគជ័យក្នុងជីវិតអ្នក។
- អត់ទោសឲ្យអ្នកដទៃ ស្មើនឹងនាំក្តីសុខ ចំពោះខ្លួនឯង
- កើតជាមនុស្សស្រី កុំរៀបឬកពារខ្លាំងពេក … ធ្វើឆ្កួតខ្លះ ឡប់ខ្លះ ទើបជីវិតមានន័យ
- យើងកាន់តែធំ ផ្លូវដើរកាន់តែលំបាក គិតឲ្យបានច្បាស់ មុនសម្រេចចិត្តធ្វើអ្វីមួយ
- ត្រូវធ្វើជាមនុស្សដែល … រឹងមាំ តែមិនរឹងក្បាល មិនស្អាត តែឆ្នើម អាចឈឺចាប់ តែមិនចេះខូចចិត្ត
- ចូរញញឹម នៅពេលមានឱកាសញញឹម ចូរសុំទោស ពេលមានឱកាសសុំទោស ចូរស្រឡាញ់ ពេលមានឱកាសស្រឡាញ់ … កុំឲ្យស្តាយក្រោយ ពេលចាកចេញទៅ
- ត្រូវចាំថា លេងសើចច្រើនពេក គេនឹងមើលងាយ ហើយគេមិនគោរពអ្នកឡើយ
- ក្រៅពីខ្លួនឯង គ្មានអ្នកណាស្រឡាញ់អ្នកស្មោះឡើយ
- ជូនពរខ្លួនឯង ឲ្យមានសម្រស់កាន់តែស្អាត ចាកផុតពីទុក្ខកង្វល់ ហើយជួបតែមនុស្សល្អៗនៅក្នុងជីវិត
- មនុស្សសម្តីអាក្រក់ ភាគច្រើន និយាយតែពាក្យពិត
- បើសន្យាហើយ កុំបំផ្លាញវាអី ៕