ការលេបឆ្អឹងត្រីដោយមិនបានប្រយ័ត្នគឺជារឿងដែលកើតមានជាញឹកញាប់ណាស់។ ឆ្អឹងត្រី ជាពិសេសឆ្អឹងតូចៗមានលក្ខណៈជាច្រពាម គឺងាយនឹងលេបដោយមិនដឹងខ្លួន និងបង្កជាការឆ្លាក់ជាប់ក្នុងបំពង់ករណាស់។ បើសិនជាឆ្អឹងត្រីឆ្លាក់ជាប់ក្នុងបំពង់ករមែន វាអាចជារឿងដែលឈឺចាប់ មិនមានផាសុកភាព និងភ័យខ្លាច។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីខ្លះៗដែលអ្នកអាចយកឆ្អឹងត្រីនេះចេញពីបំពង់ករបាន៖
ប្រេងអូលីវ
ប្រេងនេះមានភាពរអិលពីធម្មជាតិ។ បើសិនជាអ្នកឆ្លាក់ឆ្អឹងត្រីក្នុងបំពង់ករមែន ចូរសាកល្បងលេបប្រេងអូលីវនេះមួយស្លាបព្រាពីរភ្លាមទៅ។ វានឹងទៅស្រោបលើកម្រាលបំពង់ក និងឆ្អឹងដែលឆ្លាក់ជាប់នោះ ដើម្បីកាន់តែងាយស្រួលដល់ការលេបវាចុះទៅក្រោម ឬខាកវាចេញផង។
ក្អក
ឆ្អឹងត្រីភាគច្រើនស្អិតជាប់នៅផ្នែកខាងក្រៅនៃបំពង់ករ ឬនៅជុំវិញក្រពេញអាមីដាស។ ការក្អកពីរបីដោយបង្ខំប្រហែលជាអាចធ្វើឲ្យវាចេញមកក្រៅបានដែរ។
ចេក
អ្នកខ្លះអាចប្រើប្រាស់ការញ៉ាំផ្លែចេកដើម្បីទាញឆ្អឹងត្រីដែលឆ្លាក់ជាប់នោះធ្លាក់ចុះដល់ក្នុងក្រពះបាន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ចូរញ៉ាំចេកមួយម៉ាត់ឲ្យធំ ហើយទុកក្នុងមាត់យ៉ាងហោចណាស់មួយនាទី ដោយមិនបាច់ទំពារ ចាំលេបវាចូលទៅក្នុងពោះតែម្តង។
នំបុ័ង និងទឹក
នំបុ័ងជ្រលួកទឹកគឺជាវិធីសាស្រ្តមួយដែលអាចបំបាត់ការស្ទះអាហារក្នុងបំពង់ករបាន។ ចូរជ្រលួកនំបុ័ងមួយដុំក្នុងទឹកមួយនាទី បន្ទាប់មក ខាំមួយម៉ាត់ឲ្យធំហើយលេបវាចូលទៅក្នុងពោះតែម្តង។ វិធីនេះនឹងដាក់ទម្ងន់ទៅលើឆ្អឹងត្រីដែលឆ្លាក់នោះ ហើយរុញវាចូលទៅក្នុងពោះបាន។
ទុកវាចោល
ជាធម្មតា នៅពេលមនុស្សយើងទៅពេទ្យដោយសារតែឆ្លាក់ឆ្អឹងត្រី តាមពិតវាច្រើនតែមិនមានអ្វីឡើយ។ ឆ្អឹងត្រីគឺជារបស់ដែលមុតខ្លាំង ហើយអាចបង្កជាការខ្វាចដល់បំពង់កនៅពេលច្រឡំលេបវាចូលពោះ។ ពេលខ្លះ អ្នកគ្រាន់តែមានអារម្មណ៍ថាមានអ្វីខ្វាចៗក្នុងបំពង់ករ តែឆ្អឹងនោះទៅបាត់ហើយ។
បើសិនជាឆ្អឹងត្រីឆ្លាក់ជាប់ក្នុងបំពង់លើក្រពះ ឬកន្លែងណាផ្សេងក្នុងផ្លូវរំលាយអាហារ វាអាចបង្កជាគ្រោះថ្នាក់ពិតប្រាកដ។ វាអាចធ្វើឲ្យរហែងដល់បំពង់លើក្រពះ ខ្ទុះ និងផលវិបាកគំរាមគំហែងដល់ជីវិតដែរ (កម្រ)។ ចូរពិគ្រោះជាមួយគ្រូពេទ្យផងបើសិនជាការឈឺចាប់របស់អ្នកមានលក្ខណៈធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ ចូរទៅជួបពេទ្យភ្លាមបើសិនជាអ្នកជួបអាការៈដូចខាងក្រោម៖
- ឈឺទ្រូង
- ជាំស្បែក
- ហើម
- ហៀរទឹកមាត់ច្រើន
- មិនអាចលេប ឬផឹកបាន៕