ជាទូទៅ មនុស្សភាគច្រើនមានបំណងប្រាថ្នាច្រើនណាស់ក្នុងការសម្រកទម្ងន់ ប៉ុន្តែធ្វើវាមិនបាន។ ដើម្បីធ្វើអោយឱកាសនៃភាពជោគជ័យមានកាន់តែច្រើនត្រូវតែធ្វើការផ្លាស់ប្តូរដូចចំនុចទីមួយ និងទីពីរខាងក្រោម។
ទម្លាប់មួយចំនួនដែលធ្វើអោយមនុស្សម្នាក់អាចបង្កើតការពិបាកដល់របៀបសម្រកទម្ងន់របស់ខ្លួនឯងដោយមិនដឹងខ្លួន ដូច្នេះវានៅតែធ្វើអោយគេនៅតែធាត់ដដែល។ ដូច្នេះដើម្បីដឹងថាអ្វីទៅដែលធ្វើអោយអ្នកបង្កើតការពិបាកក្នុងការសម្រកទម្ងន់ ចូរមើលមកខាងក្រោមនេះទាំងអស់គ្នា។
១.ឧស្សាហ៍ញ៉ាំអាហារសម្រន់ដែលមានជាតិប្រៃ
ជាតិសូដ្យូមដែលមានក្នុងរបស់ប្រៃអាចធ្វើអោយមនុស្សម្នាក់នៅបន្តញ៉ាំអាហារដោយមិនដឹងខ្លួនថាអាហារដែលខ្លួនកំពុងតែញ៉ាំនោះកាន់តែច្រើនឡើងៗបាន។ ការកាត់បន្ថយការទទួលទានជាតិប្រៃបន្តិចម្តងៗអាចធ្វើអោយមនុស្សម្នាក់អាចសម្រកទម្ងន់បាន។
២. ញ៉ាំអាហារពេលកំពុងមើលទូរទស្សន៍
នេះហើយគឺជាមូលហេតុដែលមនុស្សម្នាក់កំពុងតែញ៉ាំ ប៉ុន្តែមិនអាចបំបាត់កាឡូរីបាន។ ហើយការសិក្សាជាច្រើនបានអោយដឹងថា ការញ៉ាំអាហារពេលកំពុងមើលទូរទស្សន៍នឹងធ្វើអោយពួកគេទទួលបានកាឡូរីពីអាហារទាំងនោះកាន់តែច្រើន ហើយការសម្រកទម្រកទម្ងន់នឹងកាន់តែលែងមានប្រសិទ្ធិភាព។ ហើយក៏មិនត្រូវដេកដែរក្រោយពីញ៉ាំអាហារច្រើនរួច ប៉ុន្តែគួរតែរង់ចាំអោយយូរម៉ោងបន្តិចទៅ។
៣. មិនញ៉ាំអាហារ
ការញ៉ាំអាហារមិនទៀងពេលអាចធ្វើអោយរាងកាយពិបាកក្នុងការគ្រប់គ្រងចំណង់អាហារ និងចង់ញ៉ាំកាន់តែច្រើន។ បើសិនជានរណាម្នាក់ចំណាយពេលញ៉ាំអាហារ ខួរក្បាលក៏មិនមានថាមពល និងបញ្ជូនសារអោយញ៉ាំអាហារកាន់តែច្រើនដែរ។
៤.ញ៉ាំលឿន
បើសិនជាមនុស្សម្នាក់ញ៉ាំអាហារលឿនពេលនឹងធ្វើអោយខ្លួនឯងឆាប់ឆ្អែត ហើយក៏នឹងចង់ចាំអាហារផ្សេងៗទៀតបន្តដែរ។ សម្រាប់ហេតុការណ៍បែនេះ ចូរព្យាយាមញ៉ាំវាយឺតៗដើម្បីអោយរាងកាយអាចទទួលស្គាល់សញ្ញានៃការឆ្អែតកាន់តែច្រើន និងហើយខួរក្បាលក៏អាចបញ្ជាអោយឈប់ញ៉ាំអាហារទៀតដែរ។
៥. ការធ្វើពិធីជប់លៀងថ្ងៃចុងសប្តាហ៍
ការជប់លៀងនៅថ្ងៃចុងសប្តាហ៍នឹងធ្វើអោយមានបញ្ហាជាច្រើននៅថ្ងៃក្រោយទៀត។ ការសិក្សាបានរកឃើញថា ជាតិខ្លាញ់ Saturated Fat ដែលចេញពីអាហារនឹងប៉ះពាល់ដល់ Palmitic acid និង Leptin (អ័រម៉ូនមួយប្រភេទសម្រាប់ជួយកែសម្រួលចំណង់អាហារ) ដូច្នេះវានឹងធ្វើអោយអ្នកញ៉ាំកាន់តែច្រើននៅថ្ងៃច័ន្ទវិញ៕
តើអ្នកជាមនុស្សដែលធ្លាប់ប្រឈមមុខនឹងបញ្ហាទម្ងន់ដែរទេ?ពិតណាស់ សម្រាប់មនុស្សមួយចំនួនដែលធាត់ ឬធាត់ជ្រុលមានការពិបាកក្នុងការសម្រកទម្ងន់ខ្លាំងណាស់។ ពេលខ្លះក៏ត្រូវអស់សង្ឃឹម ព្រមទាំងបណ្តោយខ្លួនទៅតាមយថាកម្មរបស់វាទៀតផង។
ជាទូទៅ មនុស្សភាគច្រើនមានបំណងប្រាថ្នាច្រើនណាស់ក្នុងការសម្រកទម្ងន់ ប៉ុន្តែធ្វើវាមិនបាន។ ដើម្បីធ្វើអោយឱកាសនៃភាពជោគជ័យមានកាន់តែច្រើនត្រូវតែធ្វើការផ្លាស់ប្តូរដូចចំនុចទីមួយ និងទីពីរខាងក្រោម។
ទម្លាប់មួយចំនួនដែលធ្វើអោយមនុស្សម្នាក់អាចបង្កើតការពិបាកដល់របៀបសម្រកទម្ងន់របស់ខ្លួនឯងដោយមិនដឹងខ្លួន ដូច្នេះវានៅតែធ្វើអោយគេនៅតែធាត់ដដៃល។ ដូច្នេះដើម្បីដឹងថាអ្វីទៅដែលធ្វើអោយអ្នកបង្កើតការពិបាកក្នុងការសម្រកទម្ងន់ ចូរមើលមកខាងក្រោមនេះទាំងអស់គ្នា។