មនុស្សភាគច្រើនគិតថា ការខ្វះជាតិដែក ជារឿងសំខាន់សម្រាប់តែអ្នកមានផ្ទៃពោះ តែការពិតទៅមនុស្សទូទៅ ក៏ជាបញ្ហាចោទផងដែរ។ លោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានបកស្រាយថា អ្នកខ្វះជាតិដែកមិនត្រឹមតែប៉ះពាល់ចំពោះសុខភាពប៉ុណ្ណោះទេ សម្រស់ក៏ថមថយទៅតាមនោះដែរ។
១- ស្បែកស្លេកស្លាំង នៅពេលខ្វះជាតិដែក ស្បែកប្រែជាស្លេកស្លាំងខ្លាំង ព្រោះអេម៉ូក្លូប៊ីនផ្តល់ឲ្យស្បែកពណ៌ភ្លឺថ្លា មានកម្រិតទាបជាងមុន។ ប៉ុន្តែបើស្បែកយើងបែបនោះតាំងពីដើមមក អាចសង្កេតមើលក្នុងភ្នែក ប្រសិនបើខុសពីធម្មតានេះអាចជាសញ្ញានៃកង្វះជាតិដែក។
២- អណ្ដាតបែក បបូរមាត់ស្ងួត ប្រេះ បែក បើអណ្ដាតមានសភាពហើម បែកដោយមានភាពឈឺចាប់ អាចជាសញ្ញាកង្វះជាតិដែក។ អ្នកខ្វះជាតិដែកមិនត្រឹមតែធ្វើឲ្យស្បែកស្លេកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យបបូរមាត់ស្ងួត ប្រេះ បែក ព្រមទាំងដំបៅនៅកៀនបាត់ ក៏ជាសញ្ញាខ្វះជាតិដែកដែរ។
៣- ជើងធ្វើចលនាដោយមិនដឹងខ្លួន នេះបណ្ដាលមកពីកង្វះជាតិដែក ដោយធ្វើឲ្យជើងធ្វើចលនាខ្លាំងៗដោយមិនបានដឹងខ្លួន។ ភ្ញោចជើងដោយមិនចង់ធ្វើ ហើយមានអារម្មណ៍ដូចមានអ្វីវាលើជើង នាំឲ្យពិបាកគេង។
៤- ជ្រុះសក់ ការជ្រុះសក់បណ្ដាលមកពីកង្វះជាតិដែដែរ នៅពេលដែលឫសសក់មិនមានអុកស៊ីសែនគ្រប់គ្រាន់ នឹងឈានដល់ដំណាក់កាលជ្រុះហើយមិនដុះឡើងវិញ។ វាជារឿងធម្មតាទេដែលជ្រុះសក់ប្រមាណ ១០០ សរសៃក្នុងមួយថ្ងៃ តែបើកត់សម្គាល់ឃើញថាការជ្រុះសក់របស់យើងហួសកម្រិត ហើយវាមិនមានការរីកដុះលូតលាស់មកវិញទេនោះ អាចជាសញ្ញានៃកង្វះជាតិដែក៕