មើមខ្ញីមិនមែនមានអត្ថប្រយោជន៍តែមួយមុខខាងម្ហូបអាហារនោះទេ វាក៏មានថាមពលដ៏អស្ចារ្យផ្សេងទៀតដូចជា ប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក បន្សាបជាតិពុលក្នុងរាងកាយ កាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន និងជួយបំបាត់អាការៈតឹងច្រមុះយ៉ាងមានប្រសិទ្ធភាពទៀតផង ។ ប៉ុន្តែមុននឹងយកទៅដាក់ក្រោមខ្នើយ អ្នកត្រូវប្រាកដក្នុងចិត្តថាមើមខ្ញីនឹងស្រស់ល្អ មានអនាម័យត្រឹមត្រូវ ។
១. មើមខ្ញីនឹងជួយបំបាត់បញ្ហាផ្លូវដង្ហើម ច្រមុះអ្នកដែលធ្លាប់តែហៀរសំបោរ តឹងង៉ឺងនឹងចាប់ផ្ដើមធូរស្រាលបន្ទាប់ពីធុំក្លិនមើមខ្ញី ។ នេះក៏ព្រោះតែវាសម្បូរទៅដោយឥទ្ធិពលពិសេស ដែលភាយចេញពីមើមខ្ញីទៅប្រយុទ្ធប្រឆាំងនឹងមេរោគ ដើម្បីការពារការឆ្លងមេរោគជួយសម្អាតផ្លូវដង្ហើមរបស់អ្នកធ្វើឲ្យច្រមុះនឹងធូរដកដង្ហើមបានស្រួល ។
២. មើមខ្ញីមានសមត្ថភាពបំផ្លាញបាក់តេរីអាក្រក់គ្រប់ប្រភេទ ព្រោះវាមានលក្ខណសម្បត្តិប្រឆាំងដ៏ពិសេសមិនគួរឲ្យជឿ ។ ប្រសិនបើដាក់ខ្ញីនៅក្រោមខ្នើយដែលគេងរាល់យប់រហូតក្លាយជាទម្លាប់ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយរៀងរាល់ព្រឹក ។
៣. សត្វល្អិតទាំងឡាយមិនត្រូវគ្នានឹងមើមខ្ញីទេ បើអ្នកធ្លាប់បារម្ភថានឹងមានមូសខាំ មានខ្ទួយ ក្អែម ឬសត្វល្អិត ស្រមោច ពីងពាងចូលត្រចៀកពេលគេងលក់ វិធីនេះអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព ។
៤. នៅក្នុងមើមខ្ញី វាមានវីតាមីនយ៉ាងពិសេស អស្ចារ្យមួយបែបដែលមានឥទ្ធិពលវិជ្ជមានទៅលើប្រព័ន្ធសរសៃប្រសាទរបស់អ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ និងជួយបន្ធូរភាពតានតឹង ហើយក៏គេងលក់យ៉ាងស្កប់ស្កល់ ៕