ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យដែលអាចបញ្ជាក់បានថាបុរសកំពុងតែចង់ញ៉ែអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាគេនិយាយថា មានតែអ្នកទេដែលអាចយល់ពីពិភពរបស់គេច្បាស់។ ពាក្យមួយនេះ អាចបង្ហាញថាក្នុងចិត្តគេកំពុងតែមានអ្នក ហើយគេកំពុងតែចង់ឲ្យអ្នកដឹងពីក្តីស្រឡាញ់មួយនេះ។
- បើគេនិយាយថា គេមានអារម្មណ៍ថា អ្នក និងគេគឺមានចំណុចដូចគ្នាច្រើន ហើយមានចិត្តដូចគ្នា នោះអាចបង្ហាញថា គេចង់ប្រាប់អ្នកថា គេស្រឡាញ់អ្នកហើយ។ ដូចនេះ អ្នកគួរតែត្រៀមចិត្តទុកជាមុន។
- ប្រសិនជាមនុស្សប្រុសម្នាក់មកប្រាប់អ្នកថា គេធ្លាប់ទទួលរងភាពឈឺចាប់ផ្នែកស្នេហា នោះគេមានចិត្តលើអ្នកហើយ ព្រោះគ្មាននរណាសុខៗមកនិយាយប្រាប់អ្នកពីរឿងឈឺចាប់នោះទេ។
- បើបុរសម្នាក់សុខៗមកប្រាប់អ្នកថា គេចង់ធ្វើជាបងប្រុសរបស់អ្នក នោះមាន័យថា គេចង់មកញ៉ែអ្នកហើយ។ ដូចនេះ អ្នកគួរតែមើលតាមអត្តចរិតគេ ទើបអាចធ្វើការសម្រេចចិត្តថា អ្នកគួរតែយកគេធ្វើជាសង្សារឬទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)