និយាយដល់រឿងកាហ្វេ អ្នកញៀនកាហ្វេច្បាស់ជាដឹងច្បាស់ណាស់ បើអត់កាហ្វេមួយថ្ងៃក្នុងខ្លួនមានរឿងអីខ្លះកើតឡើង។ ខាងក្រោមនេះសុទ្ធតែជារឿងដែលនឹងកើតមានចំពោះយើង បើសិនជាយើងបញ្ឈប់ការផឹកកាហ្វេ ចុះត្រូវធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ?
១. គីឡូប្រែប្រួល
ជាតិកាហ្វេអ៊ីន ជួយជំរុញការធ្វើមេតាបូលីស មានន័យថា រាងកាយនឹងដុតបំផ្លាញកាឡូរីបានលឿន។ ពេលដែលឈប់ផឹកកាហ្វេ រាងកាយនឹងមានជាតិកាហ្វេអ៊ីនជួយដុតបំផ្លាញកាឡូរីទៀតហើយ។ ដូចនេះយើងអាចឡើងទម្ងន់ ផ្ទុយមកវិញ បើសិនជាយើងធ្លាប់ញ៉ាំកាពូឈីណូក្រឡុក ៣ កែវក្នុងមួយថ្ងៃ ហើយយើងបែរជាឈប់ញ៉ាំវិញ យើងនឹងស្រកគីឡូ ដោយសារយើងមិនបានទទួលកាឡូរីច្រើនទៀតទេ។
២. ពិបាកផ្ទង់អារម្មណ៍
ការផឹកកាហ្វេនឹងជួយដល់ការរំញោចអ័រម៉ូន ដូប៉ាមីន និងអាដ្រីណាលីន ដែលជំរុញដល់សកម្មភាពខួរក្បាល និងសម្ពាធឈាម។ នេះមានន័យថាពេលដែលយើងឈប់ផឹកវា យើងនឹងជួបការពិបាក ពេលយើងត្រូវការផ្ទង់អារម្មណ៍ ព្រោះខួរក្បាលយើងនឹងលែងរំញោចដូចមុនទៀតហើយ។
៣. ជំងឺថប់បារម្ភនឹងកើតមាន
ទោះបីយើងមិនមែនជាមនុស្សគិតច្រើន (ថប់បារម្ភ) យើងនឹងជួបអាការៈបែបនេះបន្ទាប់ពីឈប់ញ៉ាំ។
៤. ឈឺក្បាលញឹកញាប់
នេះគ្រាន់តែជាផលប៉ះពាល់ធម្មតា ពីការឈប់ញ៉ាំកាហ្វេប៉ុណ្ណោះ។ ដោយសារតែសរសៃឈាមយើងរីកធំ ដូចនេះទើបចរន្តឈាមនឹងកើនឡើងទៅកាន់ខួរក្បាល។
៦. អស់កម្លាំង
បញ្ហាចម្បងដែលធ្វើឲ្យយើងញៀនកាហ្វេ គឺដោយសារវាធ្វើឲ្យយើងមានថាមពលក្នុងខ្លួន។ អ៊ីចឹងហើយពេលយើងអត់បានញ៉ាំ រាងកាយនឹងមិនសូវមានថាមពលដូចមុនទេ។
៧. មានអាការៈញ័រដៃជើង
ស្តាប់ទៅដូចជាអាការៈធ្ងន់ធ្ងរ តែមិនចាំបាច់បារម្ភទេ។ កាហ្វេអ៊ីនជាប្រភពនៃការរំញោច ដល់ប្រព័ន្ធប្រសាទធំ ពេលដែលឈប់ផឹកវា យើងអាចនឹងមានអាការៈញ័រដៃជើងបែបនេះហើយ។
គួរធ្វើបែបណា បើជួបអាការៈទាំងនេះក្រោយឈប់ផឹកកាហ្វេ?
១. គួរតែកាត់បន្ថយបន្តិចម្តង
២. ញ៉ាំទឹកឲ្យបានច្រើន និងផឹកតែ
៣. ហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់
៤. ផ្លាស់ប្តូររបបអាហារ ដោយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។