ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សស្រីដែលមហារីកសុដន់ងាយមករក។ តើមានអ្វីខ្លះទៅ?
- ជំងឺមហារីកសុដន់នេះ ក៏អាចជាជំងឺដំណរពូជដែរ។ ប្រសិនជាក្នុងផ្ទះរបស់អ្នកមាននរណាម្នាក់ធ្លាប់កើត នោះអ្នកនឹងអាចប្រឈមនឹងជំងឺមួយនេះគ្រប់ពេល។ ដូចនេះ អ្នកគួរតែឧស្សាហ៍ឆែតពីសុខភាពផ្នែកនេះឲ្យបានទៀងទាត់។
- ក្រុមនារីដែលរាំងរដូវក្រោយអាយុ៥០ឆ្នាំ និងចាប់ផ្តើមមករដូវក្នុងអាយុ១២ឆ្នាំ ងាយប្រឈមនឹងជំងឺមហារីកសុដន់នេះណាស់។ ជាពិសេស នារីដែលក្រោយអាយុ៣០ឆ្នាំទើបមានកូនដំបូង ក៏អាចប្រឈមគ្រោះថ្នាក់នឹងជំងឺមួយនេះដែរ។
- មនុស្សស្រីដែលធាត់ខ្លាំង អាចកើតជំងឺមហារីកសុដន់នេះគ្រប់ពេល។ ដូចនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់ខ្លួនឲ្យបានល្អ មិនគួរឲ្យឡើងខ្លាំងនោះឡើយ។
- ស្រាក៏អាចជាឃាតករលាក់មុខក្នុងការធ្វើឲ្យអ្នកកើតមហារីកសុដន់ដែរ។ ដូចនេះ ប្រសិនជាអាច អ្នកមិនគួរឲ្យស្រាចូលទៅក្នុងខ្លួនអ្នកច្រើននោះឡើយ៕