អាហារទាំងនេះមិនបំផ្លាញសុខភាពខ្លាំង ដែលយើងមិនគួរញ៉ាំនៅពេលយប់ទេ។ មិនថាវាឆ្ងាញ់ប៉ុណ្ណាក៏ដោយ យើងមិនគួរញ៉ាំច្រើនពេកនោះទេ ជាពិសេសមុនពេលគេង ព្រោះវាធ្វើឲ្យច្រាលអាស៊ីត ឡើងជាតិខ្លាញ់ និងគេងមិនលក់។
១. អាហារបំពង មានខ្លាញ់ច្រើន
មិនថាជាមាន់បំពង សាច់ជ្រូក ឬពងទាចៀនក៏ដោយ មិនគួរញ៉ាំមុនពេលគេងទេ ព្រោះវាមានជាតិខ្លាញ់ខ្ពស់ វាថែមទាំងធ្វើឲ្យខ្លាញ់កក បង្កឲ្យយើងធាត់បាន។ ជាតិខ្លាញ់ច្រើនវាធ្វើឲ្យរាងកាយប្រើពេលយូរក្នុងការរំលាយ។ នៅពេលប្រព័ន្ធរំលាយអាហារនៅតែធ្វើការ ដូចនេះរាងកាយរបស់យើងមិនអាចសម្រាកបានគ្រប់គ្រាន់ទេ។
២. ការ៉េម
គ្នាយើងភាគច្រើនញ៉ាំការ៉េមបន្ទាប់ពីបាយល្ងាចហើយ ទាំងមិនដឹងថាវាមានជាតិខ្លាញ់ខ្ពស់។ ពេលយើងញ៉ាំការ៉េមសូកូឡា កាហ្វេម៉ូកា ឬការ៉េមដូងមុនពេលចូលគេង ក្រពះមិនអាចរំលាយជាតិខ្លាញ់ទាំងអស់នោះបានទេ។ អាស៊ីតក្នុងក្រពះនៅតែហូរ ហើយពេលយើងគេងវាអាចនឹងហូរត្រលប់មកវិញ ធ្វើឲ្យមានបញ្ហាចុងដង្ហើមបានយ៉ាងងាយ។
៣. អាហារហឹរ
បើយើងនៅតែញ៉ាំអាហារហឹរផ្សេងៗដូចជា បុកល្ហុង តុមយ៉ាំ ដែលហឹរខ្លាំង។ អាហារទាំងនោះនឹងបង្កើនអាស៊ីតក្នុងក្រពះ និងអាចធ្វើឲ្យក្រហាយក្រពះដែរ។
៤. អាហារត្រាំ
ពួកអាហារត្រាំនឹងបង្កើនជាតិហ្គាសក្នុងក្រពះ ធ្វើឲ្យហើមពោះ។ បើយើងញ៉ាំអាហារបែបនេះមុនចូលគេងក្រពះនឹងធ្វើទុក ហើយយើងមិនអាចគេងបានទេ ៕