ប្រសិនលោកអ្នកកំពុងសម្លឹងរកការទទួលបានថាមពលបន្ថែម សូមក្រឡេកមើលគ្រាប់ធុញ្ញជាតិមួយប្រភេទដូចខាងក្រោមនេះ ហើយវានឹងជួយឱ្យការរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរឡើងតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ៖
គ្រាប់អាល់ម៉ុនមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដ៏ច្រើនលើសលប់ផងដែរ។ ជាមួយនឹងវីតាមីន និងធាតុផ្សំជាច្រើនទៀត គ្រាប់អាល់ម៉ុនអាចផ្ដល់ទាំងភាពស្រស់ស្អាត និងសុខភាពល្អ ។
គ្រាប់ផ្លែអាល់ម៉ុន ៖ គ្រាប់អាល់ម៉ុនផ្តល់ផលល្អឥតខ្ចោះលើការរំលាយអាហារ ។ សារធាតុចិញ្ចឹមសន្ធឹកសន្ធាប់ក្នុងគ្រាប់ផ្លែឈើនេះបានជួយបង្កើនការរំលាយអាហារនិងកាត់បន្ថយទំហំចង្កេះ ។
អត្ថប្រយោជន៍របស់វាមួយផ្សេងទៀត គឺជួយឱ្យរាងកាយដុតបំផ្លាញខ្លាញ់ ជាពិសេសខ្លាញ់ដែលនៅបរិវេណក្បាលពោះ ។ ចំណែកសារធាតុសរសៃរបស់វាជួយបង្កើនការរំលាយអាហារក្នុងរាងកាយ តាមរយៈការរំលាយអាហារ ។ អត្ថប្រយោជន៍ចុងក្រោយរបស់អាល់ម៉ុនគឺផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូដែលមានសមត្ថភាពបង្កើនការដុតរំលាយអាហារ ៕