មិនថា បុរស ឬស្ត្រីទេ លើសគីឡូ កំពុងក្លាយជាបញ្ហាក្នុងចំណោមមនុស្សពេញវ័យ និងចាស់ ខណៈដែលធាត់ យើងនឹងប្រឈមជំងឺរ៉ាំរ៉ៃគ្រោះថ្នាក់ជាច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម និងមហារីកដោយសារជំងឺទឹកនោមផ្អែម។
ធ្លាប់ឆ្ងល់ទេថា ទោះខំអត់អាហារយ៉ាងណាក៏រាងកាយនៅតែធាត់?
ទាំងនេះមកពីអ្នកមិនទាន់ដឹងថា ដើម្បីស្រកទម្ងន់ទាមទារឲ្យមានការផ្លាស់ប្តូរច្រើនជាងការតមមិនញ៉ាំអីសោះ។
• ផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈមានជាតិកំបោរ ដូចជាទឹកក្រួចកំប៉ុង ទៅជាទឹកដូងស្រស់ៗវិញ
• ផ្លាស់ប្តូរពីការញ៉ាំទឹកកក ទៅជាទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ
• ផ្លាស់ប្តូរពីការញ៉ាំបាយអង្ករធម្មតា ទៅជាអង្ករបាយសម្រូប
• ផ្លាស់ប្តូរពីការញ៉ាំនំធ្វើពីម្ស៉ៅមី ទៅជានំធ្វើពីម្ស៉ៅស្រូវសាលី
• ផ្លាស់ប្តូរពីការញ៉ាំការ៉េម ទៅជាជ្រើសយកផ្លែឈើស្រស់ៗមកញ៉ាំវិញ
• ផ្លាស់ប្តូរពីទម្លាប់គេងទ្រមក់ ទៅជាយកពេលវេលានោះមកធ្វើលំហាត់ប្រាណ
• ផ្លាស់ប្តូរពីការប្រើប្រាស់ជណ្តើរយន្ត ទៅជាព្យាយាមប្រើជណ្តើរជើងតាមដែលអាចធ្វើបាន
ហើយរឿងដែលសំខាន់់បំផុតនោះ អ្នកមិនគួរសំងំពិបាកចិត្តអំពីរាងកាយដ៏ធាត់របស់អ្នកនោះទេ ឈប់តប់ប្រមល់ ត្រលប់មកសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងរស់នៅក្នុងជីវិតពោរពេញដោយផាសុកភាព។