ទោះបី ថ្ងៃនេះអ្នកស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ តែបើអ្នកភ្លេចខ្លួនតែបន្តិច អ្នកនឹងមានវិប្បសារី។ ដូចនេះ គូស្នេហ៍គួរដឹងរឿងទាំង៣នេះ នោះអ្នកប្រាកដជាស្រឡាញ់គ្នាដោយរីករាយពេញមួយជីវិត។
១.កុំស្តាប់បុរសមើលអ្វីដែលបុរសធ្វើ
ពេលវេលា គឺមិនអាចត្រលប់ក្រោយទេ ដូច្នេះអ្នកត្រូវរៀនពីការបរាជ័យរបស់ស្ត្រី។ ស្ត្រីជាច្រើន ងាយនឹងចាប់អារម្មណ៍នឹងសំដីផ្អែមរបស់បុរស។ បន្ទាប់មក នៅពេលគាត់បែរមុខទៅក្បត់គេ ស្ត្រីអាចយំបាន។
មានបុរសជាច្រើនដែលចេះត្រឹមតែនិយាយនូវអ្វីដែលល្អចំពោះស្ត្រី ប៉ុន្តែគ្មានន័យសោះ។ ត្រូវដឹងថា បន្ទាប់ពីរៀបការអ្នកទាំងពីរត្រូវមានទំនួលខុសត្រូវខ្ពស់។
ដូច្នេះ ពាក្យសំដីដ៏ផ្អែមល្ហែមរបស់បុរសនឹងក្លាយទៅជាគ្មានន័យ ប្រសិនបើពួកគេចេះត្រឹមតែនិយាយ ប៉ុន្តែមិនដឹងពីរបៀបធ្វើ។ ចេញឆ្ងាយពីគាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
២.កុំអោយខ្លួនឯងពឹងផ្អែកច្រើនលើបុរស
មុនពេលរៀបការបុរសតែងតែសន្យានឹងស្ត្រីថា អ្នកគ្រាន់តែត្រូវការនៅផ្ទះ ដើម្បីមើលថែគ្រួសារ គាត់នឹងថែរក្សាពិភពលោកទាំងមូល។ ដូច្នេះ ស្ត្រីជាច្រើនជឿថា គ្រាន់តែឈប់ពីការងារដើម្បីនៅផ្ទះ ហើយបន្ទាប់មកលើកដៃសុំលុយពីស្វាមី ហើយក្រោយមកស្ត្រីក៏មិនទទួលបានការគោរពីបុរស។
ជាលទ្ធផល បុរសនោះកាន់តែស្អប់ខ្ពើមប្រពន្ធរបស់គាត់។ គាត់ថែមទាំងមានស្រីនៅខាងក្រៅផង ដូច្នេះស្ត្រីមិនគួរទុកឱ្យខ្លួនឯងពឹងផ្អែកលើបុរសទេ។ មិនថាអ្នករវល់យ៉ាងណាក៏ដោយ អ្នកនៅតែត្រូវការការងារ ដើម្បីថែរក្សាខ្លួនឯង ដោយមិនពឹងផ្អែកលើគាត់។
៣.ផ្តល់ឱ្យប្តីរបស់អ្នកនូវពេលទំនេរគ្រប់គ្រាន់
នៅពេលពួកគេរៀបការ ស្ត្រីតែងតែចង់អោយបុរសចំណាយពេលវេលារបស់ពួកគេគ្រប់ពេល ពួកគេតែងតែចង់ដឹងថា តើប្តីរបស់ពួកគេនៅទីណា តើពួកគេកំពុងធ្វើអ្វីជាមួយនរណា … ប៉ុន្តែនោះ នឹងធ្វើអោយបុរសធុញទ្រាន់ខ្លាំង។ ទោះបីអ្នកទាំងពីរជាប្តីប្រពន្ធ អ្នកច្បាស់ជាត្រូវផ្តល់កន្លែងទំនេរឱ្យគ្នាទៅវិញទៅមក។ មានតែពេលនោះទេ ដែលស្នេហារវាងអ្នកទាំងពីរកាន់តែរីកដុះដាលកាន់តែខ្លាំងឡើងៗ៕