ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់នៃការគេងរបស់កូន ដែលអ្នកម្តាយគួរតែកែចេញ ព្រោះកូនអាចពិបាកលូតកម្ពស់ណាស់។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរបើកភ្លើងឲ្យកូនគេងទេ ព្រោះមិនត្រឹមតែធ្វើឲ្យកូនមិនមានអារម្មណ៍ស្ងប់ក្នុងការគេងទេ ថែមទាំងធ្វើឲ្យកូនមិនសូវលូតកម្ពស់ផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីទម្លាប់មួយនេះ។
- មុនពេលចូលគេង អ្នកម្តាយមិនគួរលេងច្រើនជាមួយកូនឡើយ ព្រោះពេលដែលអ្នកលេងច្រើន នឹងធ្វើឲ្យខួរក្បាលកូនមិនស្ងប់ឡើយ។ ជាហេតុដែលធ្វើឲ្យកូនគេងមិនលក់នោះទេ។ ដូចនេះ កូននឹងមិនខ្ពស់ដូចជាកូនអ្នកដទៃឡើយ។
- មុនពេលកូនចូលគេង អ្នកម្តាយមិនគួរឲ្យកូនញ៉ាំឆ្អែតពេកឡើយ ព្រោះអាចធ្វើឲ្យក្រពះកូនរំលាយអាហារមិនបានល្អទេ ថែមទាំងធ្វើឲ្យកូនតឹងពោះគេងមិនលក់នោះទេ។ យូរទៅ នឹងធ្វើឲ្យកូនលូតកម្ពស់មិនបានល្អឡើយ ដោយសារតែការគេងមិនគ្រប់។
- ក្នុងពេលដែលកូនគេង អ្នកម្តាយគួរតែដណ្តប់ភួយឲ្យគេ ទើបកូនអាចគេងលក់ស្រួល។ នៅពេលដែលកូនគេងលក់ស្រួល កូននឹងអាចមានកម្ពស់ដែលខ្ពស់ស្អាតខ្លាំងតែម្តង៕