ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង មិនថាជួបនឹងបញ្ហាធំ ឬតូចទេ គឺមានអ្នកតាមជួយជានិច្ច។ ជាពិសេស ផ្លូវទ្រព្យក៏បើកធំមិនគួរឲ្យជឿផងដែរ។ ដូចនេះ ក្រដាសប្រាក់នឹងកើបមិនចេះអស់នោះឡើយ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មានប្រតិកម្មលឿន និងការសង្កេតខ្ពស់ណាស់។ ជាពិសេស ក៏មានអ្នកជួយដោះស្រាយបញ្ហាតាមជាប់ខ្លួនផងដែរ។ ដូចនេះ អ្នកនឹងមិនងាយជាប់គាំងក្នុងបញ្ហាអ្វីយូរនោះឡើយ។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ មិនថាបំពេញការងារអ្វីទេគឺម៉ត់ចត់ខ្លាំងណាស់។ ជាពិសេស ក៏អាចពុះពារបានគ្រប់ឧបសគ្គផងដែរ។ ជាហេតុដែលធ្វើឲ្យផលដែលទទួលបានគឺសុទ្ធតែធំទាំងអស់ម៉ង៕