ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ផ្លែត្របែក។ តើមានអ្វីខ្លះទៅ?
- ក្នុងត្របែកមានផ្ទុកវីតាមីនសេខ្ពស់ដោយអាចជួយបង្កើនប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ ដោយមួយថ្ងៃត្របែកមួយគ្រាប់អាចចៀសពីផ្តាសាយបាន។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនEផងដែរ ដោយធ្វើឲ្យស្បែកអ្នកប្រែជាស្អាតខ្លាំងណាស់។
- នៅក្នុងផ្លែត្របែកនេះក៏មានផ្ទុកវីតាមីនB3 និងB6 ដោយជួយឲ្យឈាមក្នុងខួរក្បាលដើរបានល្អ ធ្វើឲ្យអ្នកមានអារម្មណ៍មូលបាន។ ជាពិសេស វាក៏ធ្វើឲ្យអ្នកមិនងាយមានអារម្មណ៍មួលម៉ៅ ឆេវឆាវ តានតឹង និងភ័យខ្លាចផងដែរ។
- ក្នុងត្របែកមានផ្ទុកវីតាមីនAខ្ពស់ណាស់ ដោយជួយការពារភ្នែករបស់អ្នកបានយ៉ាងល្អ។ ដូចនេះ អ្នកនឹងមើលឃើញអ្វីច្បាស់ខ្លាំង មិនព្រិលនោះឡើយ។
- នៅក្នុងផ្លែត្របែកនោះក៏មានផ្ទុកសារធាតុដែលធ្វើឲ្យសក់របស់អ្នកលូតលាស់បានល្អផងដែរ ដោយមិនងាយជ្រុះច្រើននោះឡើយ។
- ប្រសិនជាប្រព័ន្ធរំលាយអាហាររបស់អ្នកមិនសូវល្អ អ្នកអាចបរិភោគផ្លែត្របែកនេះបាន នោះវានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នករំលាយអាហារបានយ៉ាងល្អតែម្តង។
- ផ្លែត្របែកនេះក៏អាចជួយទប់មិនសូវឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ ដោយធ្វើឲ្យវាមានលំនឹង។ ដូចនេះ អ្នកនឹងមិនសូវប្រឈមគ្រោះថ្នាក់ជាមួយនឹងជំងឺដាច់សរសៃឈាមនៅពេលដែលសម្ពាធឈាមឡើងខ្ពស់នោះឡើយ។
- នៅក្នុងផ្លែត្របែកនេះមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន ដែលអាចជួយការពារបានទាំងសុខភាពមាត់ធ្មេញ ព្រមទាំងជួយការពារមិនឲ្យអ្នកឆាប់ចាស់ និងប្រឈមនឹងមហារីកឡើយ៕