ប្រសិនជាអ្នកចង់គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងខ្លួនអ្នកមិនឲ្យឡើង អ្នកអាចជ្រើសរើសបន្លែទាំង៣ប្រភេទនេះដើម្បីពិសារបាន។ តើមានអ្វីខ្លះទៅ?
- អ្នកអាចពិសារត្រឡាចបាន ព្រោះវាជាបន្លែដែលអាចជួយទប់មិនឲ្យសម្ពាធឈាម និងជាតិស្ករក្នុងខ្លួនអ្នកឡើងខ្ពស់ឡើយ។ ជាពិសេស វាថែមទាំងអាចជួយការពារអ្នកមិនឲ្យងាយចាស់ ស្បែកនឹងភ្លឺ ហើយម៉ត់រលោងជាមិនខាន។
- ការ៉ុតក៏ជាបន្លែដែលអាចជួយការពារអ្នកពីជំងឺទាំង២ប្រភេទខាងលើដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ថែមទាំងជួយឲ្យថ្លើម និងពោះវៀនមានសុខភាពល្អទៀតផង។ ជាពិសេស វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំផងដែរ។
- ផ្កាខាត់ណា ជាបន្លែដែលសម្បូរវីតាមីនសេ ដែលអាចជួយថ្លើមអ្នកឲ្យបញ្ចេញជាតិពុលចេញមកក្រៅអស់។ វាមិនត្រឹមតែអាចការពារអ្នកពីជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមទេ ថែមទាំងអាចជួយការពារអ្នកឲ្យចៀសពីជំងឺបេះដូងទៀតផង។ ជាពិសេស អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកនោះទេ៕