បើសិនជាអ្នកបារម្ភអំពីជំងឺមហារីក ឬចង់បង្ការខ្លួនពីជំងឺនេះ អ្នកប្រហែលជាអាចធ្វើរឿងខាងក្រោមនេះបាន ។ ការជឿជាក់ទៅលើធម្មជាតិនឹងអាចជាវិធីសាស្ត្របង្ការជំងឺមហារីកបានយ៉ាងល្អ។
ញ៉ាំអាហារពណ៌ទឹកក្រូច
អាហារគ្រប់ប្រភេទដែលមានពណ៌លឿង ឬក្រហម ទំនងជាមានសារធាតុ Carentonoid ដែលជាសារធាតុមួយស្ថិតក្នុងក្រុម Phytonutrients ដែលវាជាអ្នកបំពាក់ពណ៌អោយអាហារទាំងនេះ។ ក្រោយពីការស្រាវជ្រាវមួយក្នុងសាកលវិទ្យាល័យ Harvard បានរកឃើញថា មានការថយចុះពីជំងឺមហារីករហូតដល់ ៣២ភាគរយតាមរយៈការទទួលទានអាហារដែលមានពណ៌ទឹកក្រូច។ នេះគឺជាវិធីសាស្ត្រធម្មជាតិមួយដើម្បីបង្ការជំងឺមហារីក។
បង្កើនការទទួលទានជាតិស័ង្គសី
ស័ង្គសីមានមុខងារខាងខាងក្នុងជាច្រើនសម្រាប់បម្រើដល់រាងកាយ។ ស័ង្គសីមានតួនាទីក្នុងការផលិតអង់ស៊ីមអង់ទីអុកស៊ីដង់មួយប្រភេទដែលមានឈ្មោះថា Superoxide Dismutase (SOD) ដែលជាទ័ពស្រួចដ៏ល្អបំផុតក្នុងការប្រឆាំងនឹងជំងឺមហារីក។ អាហាររបស់វាមានដូចជា គ្រាប់ល្ពៅ, ខ្ទឹមបារាំង និងបន្លែពណ៌បៃតងចាស់។
វីតាមីន D
វីតាមីន D គឺជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកយ៉ាងអស្ចារ្យ។ ពន្លឺព្រះអាទិត្យគឺជាប្រភពដ៏ល្អបំផុតក្នុងការទទួលបានវីតាមីន D ប៉ុន្តែវាអាចជារឿងពិបាកវិញសម្រាប់រដូវរងារ។ អ្នកប្រហែលជាត្រូវការប្រើថ្នាំបំប៉នបន្ថែមជំនួសវិញ។ កម្រិតធម្មតានៃការប្រើប្រាស់គឺ ១០០០IUក្នុងមួយថ្ងៃ។
ញ៉ាំអាហារប្រឆាំងនឹងជំងឺមហារីក
ប៉េងប៉ោះ, រមៀត, តែបៃតង, ផ្លែទទឹម, ផ្កាខាត់ណា Broccoli, ផ្លែបឺរីពណ៌ខៀវ និងខ្ទឹមសគឺជាប្រភពដ៏ល្អក្នុងការទទួលបានសារធាតុប្រឆាំងនឹងជំងឺមហារីក។
ចៀសវាងការថយចុះសារធាតុម៉ាញ៉េស្យូម
បើយោងទៅតាមអ្នកស្រាវជ្រាវបានអោយដឹងថា ការថយចុះរបស់សារធាតុម៉ាញ៉េស្យូមអាចបង្កើនការប្រឈមនឹងជំងឺមហារីកកាន់តែខ្លាំង។ ពួកគេប៉ានស្មានដឹងថា មានប្រជាជនច្រើនណាស់ដែលខ្វះសារធាតុម៉ាញ៉េស្យូម។ ម៉ាញ៉េស្យូមត្រូវបានគេរកឃើញក្នុងគ្រាប់ល្ង, ផ្លែអាលម៉ុង, គ្រាប់ផ្កាឈូករ័ត្ន, ក្រូចឆ្មា, ផ្លែប៉ម, បន្លែពណ៌បៃតងចាស់, អង្ករសម្រូត និងអាហារផ្សេងៗទៀត។ ចំពោះថ្នាំបំប៉នវិញគួរតែ ២០០ ទៅ ៨០០មីលីក្រាមជារៀងរាល់ថ្ងៃ៕