ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកកាន់តែស្អាតទៅៗ។ តើមានអ្វីខ្លះទៅ?
- ក្នុងបន្លែ និងផ្លែឈើស្រស់ៗ មានផ្ទុកវីតាមីនសេខ្ពស់ណាស់ ដោយស្បែកស្រូបហើយនឹងអាចផ្លាស់ប្តូរស្បែកថ្មីបានលឿន និងចិញ្ចឹមស្បែកបានល្អណាស់។ ដូចនេះ អ្នកអាចពិសារបន្លែ និងផ្លែឈើដែលមានពណ៌ក្រហម លឿង និងទឹកក្រូច និងបន្លែបៃតងជាដើម។
- ក្នុងទឹកដោះគោមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងវីតាមីនជាច្រើន។ ក្រោយពេលដែលញ៉ាំរួច នឹងធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងណាស់។ ជាពិសេស ស្បែករបស់អ្នកក៏ប្រែជារឹងមាំផងដែរ។
- ក្នុងផលិតផលដែលធ្វើពីសណ្តែកដូចជាតៅហ៊ូ និងទឹកសណ្តែក សុទ្ធតែជាផលិតផលដែលធ្វើឲ្យស្បែកអ្នកស្អាតទាំងអស់។ ដូចនេះ អ្នកអាចញ៉ាំច្រើនបាន។
- តែក៏អាចជួយកាត់បន្ថយស្បែកអ្នកមិនងាយខូចដែរ ថែមទាំងអាចជួយឲ្យស្បែកមិនងាយយារ និងគ្រើមផងដែរ។ ដូចនេះ ស្បែកអ្នកនឹងប្រែជាស្អាតខ្លាំងមិនគួរឲ្យជឿនោះឡើយ៕