ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើម៉ាក់ៗអាចកក់សក់បានទេក្នុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ?
ជាធម្មតា ចំពោះម៉ាក់ៗដែលកើតតាមបែបធម្មជាតិ អាចកក់សក់បានក្រោយ៧ថ្ងៃនៃការឆ្លងទន្លេរបស់អ្នក។ ប៉ុន្តែក្រោយសម្រាលរួច សុខភាពរបស់អ្នកម្តាយរាងខ្សោយ បើត្រូវខ្យល់ខ្លាំងអាចនឹងប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ដូចនេះ ក្នុងពេលដែលអ្នកកក់សក់ គួរតែបិទបង្អួច និងទ្វារឲ្យជិត ហើយក្រោយពេលដែលកក់សក់រួចគួរតែផ្លុំឲ្យស្ងួត មិនគួរឲ្យនៅសើមទេ ទើបមិនងាយឈឺ។ ចំពោះម៉ាក់ៗដែលកើតដោយវះ អាចកក់សក់បានក្រោយ១៤ថ្ងៃនៃការវះកាត់ ព្រោះបើកក់លឿនពេកខ្លាចថ្នេរដែលដេរនោះប្រេះបាន៕