ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពកូនជួបនឹងបញ្ហា អ្នកមិនគួរបំបៅទឹកដោះអ្នកដល់កូនក្រោយពេលដែលទើបនឹងរួមភេទឡើយ។ ហេតុអ្វីបានជាបែបនេះទៅ?
នៅពេលដែលអ្នករួមភេទ អ្នកនឹងកើតមានអារម្មណ៍ពុះកញ្ច្រោលឡើង ដោយមិនងាយស្ងប់ទៅវិញឡើយ។ អារម្មណ៍នេះ អាចរក្សារហូតដល់ក្រោយពេលដែលអ្នករួមភេទរួច។ ដូចនេះ អ្នកមិនគួរបំបៅទឹកដោះអ្នកដល់កូន ក្រោយពេលដែលអ្នកទើបតែបញ្ចប់ការរួមភេទជាមួយគ្នាឡើយ ព្រោះបើអ្នកបំបៅកូននៅពេលនេះ នឹងអាចប៉ះពាល់ដល់សុខភាពកូនបាន។ ជាពិសេស ក្រោយពេលដែលអ្នកទើបតែងូតទឹកក្តៅរួច ក៏មិនគួរឲ្យកូនបៅទឹកដោះអ្នកភ្លាមដែរ ព្រោះនៅពេលនោះ ដោះអ្នកមានលក្ខណៈក្តៅ ដោយអាចធ្វើឲ្យប៉ះពាល់ដល់កូនបាន។ ម្យ៉ាងទៀត ក្រោយពេលដែលកូនទើបតែងូតទឹករួច ក៏មិនអាចបៅបានដែរ។ ជាងនេះទៅទៀត ក្រោយពេលដែលអ្នកត្រឡប់មកផ្ទះ មិនគួរបំបៅទឹកដោះអ្នកដល់កូនភ្លាមទេ ដោយអ្នកគួរតែចាំក្រោយ១៥ទៅ២០នាទី ទើបបំបៅកូនបាន នោះសុខភាពកូននឹងមិនងាយកើតមានបញ្ហាឡើយ៕