ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៤ដែលអ្នកគួរតែមានក្រោយពេលក្រោកពីគេង។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលព្រឹក អ្នកមិនគួរក្រោកពីលើគ្រែលឿនពេកនោះទេ ព្រោះនៅពេលដែលអ្នកស្ទុះងើបឡើងភ្លាម នឹងធ្វើឲ្យឈាមអ្នកបុកឡើងខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
- ក្រោយពេលដែលអ្នកក្រោកពីគេង អាចសិតសក់បាន ព្រោះការសិតសក់នេះមិនត្រឹមតែធ្វើឲ្យអ្នកស្អាតនោះទេ ថែមទាំងធ្វើឲ្យសុខភាពអ្នកល្អទៀតផង។
- អ្នកមិនគួរបត់ភួយភ្លាមក្រោយពេលដែលក្រោកពីគេងភ្លាមនោះទេ ព្រោះអាចធ្វើឲ្យមេរោគផ្ទុកក្នុងនោះបាន។ ដូចនេះ អ្នកគួរតែបើកបង្អួតឲ្យខ្យល់ចេញចូលទើបអាចបណ្តេញមេរោគចេញក្រៅអស់បាន។
- អ្នកគួរតែញ៉ាំអាហារពេលព្រឹកដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ដូចជា ស្រូវសាលី ប្រូតេអ៊ីន បន្លែ និងផ្លែឈើជាដើម។ អាហារទាំងនេះអាចធ្វើឲ្យសុខភាពអ្នករឹងមាំខ្លាំង ព្រមទាំងមានកម្លាំងក្នុងការបំពេញការងារពេញមួយថ្ងៃតែម្តង៕