ការកកឈាម អាចនឹងរលាយវិញដោយខ្លួនឯង ប៉ុន្តែវាមិនប្រាកដទាំងអស់ឡើយ។ ការដែលមានបញ្ហាកំណកឈាមក្នុងសរសៃឈាមវ៉ែនជ្រៅៗ (Deep Vein Thrombosis, DVT) គឺជាប្រភេទនៃការកកឈាមមួយដែលងាយនឹងកើតឡើងនៅសរសៃវ៉ែនធំៗនៅជើងណាស់ ថ្វីបើវាអាចកើតឡើងនៅផ្នែកណាផ្សេងៗទៀតនៃរាងកាយដែរក៏ដោយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កំណកឈាមបែបនេះអាចរបេះ ហើយអណ្តែតទៅបេះដូង ហើយចូលសួត ដែលវាអាចក្លាយទៅជាជំងឺគំរាមគំហែងដល់អាយុជិវិតបាន ឈ្មោះថា Pulmonary Embolism។ យ៉ាងណាមិញ មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងការកកឈាមបែបនេះដូចជា៖
- ធាត់ជ្រុល
- មានផ្ទៃពោះ
- រស់នៅអសកម្ម
- ជក់បារី
- ប្រើថ្នាំគ្រាប់ពន្យាកំណើត
- ទើបធ្វើការវះកាត់រួច(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- អាយុច្រើន
- គ្រួសារធ្លាប់មានប្រវត្តិបែបនេះដែរ
- មានជំងឺរលាករ៉ាំរ៉ៃ
- ជំងឺទឹកនោមផ្អែម
- លើសសម្ពាធឈាម
- លើសកូឡេស្តេរ៉ុលក្នុងឈាម៕