ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលត្រូវប្រយ័ត្នក្នុងពេលដែលកូនរៀនដើរ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលកូនរៀនដើរដំបូង អ្នកម្តាយគួរតែប្រយ័ត្នពីការដួល ឬប៉ះទង្គិចផ្សេងៗដែលអាចកើតមានឡើង ព្រោះកូនមិនទាន់ទប់លំនឹងខ្លួនបានល្អនោះទេ។ ដូចនេះ អ្នកម្តាយគួរតែពាក់ស្រោមការពារជង្គង់ដល់កូន ហើយកំណត់បរិវេណឲ្យកូនរៀនដើរ ដោយមានដាក់របស់ការពារកូនដួល ទើបមិនរបួសដោយងាយ។
- ក្នុងពេលកូនរៀនដើរ អ្នកម្តាយគួរតែពាក់ស្រោមជើងការពាររអិលដល់កូន ទើបឲ្យកូនរៀនដើរ។ ការធ្វើបែបនេះ អាចជួយការពារមិនឲ្យជើងកូនត្រជាក់ ថែមទាំងអាចការពារកូនមិនងាយដួលឡើយ។
- ចុងក្រោយ អ្នកម្តាយគួរតែស្លៀកខោទឹកនោមឲ្យកូន ដើម្បីការពារកុំឲ្យកូននោមផ្តេសផ្តាស ហើយរអិលដួលដោយមិនដឹងខ្លួន។ ដូចនេះ ៣ចំណុចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលកូនទើបតែរៀនដើរ ទើបមិនប្រឈមគ្រោះថ្នាក់ខ្ពស់៕