ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែកអ្នកស្អាត និងមិនងាយកើតមុន។ តើមានអ្វីខ្លះទៅ?
- ក្នុងម្រះមានសារធាតុដែលអាចជួយបញ្ចេញជាតិពុលពីក្នុងរាងកាយរបស់អ្នក ថែមទាំងអាចជួយកំចាត់មុនផងដែរ។ ដូចនេះ អ្នកអាចញ៉ាំឆៅ យកមកចម្អិន ឬឆុងទឹកផឹកក៏បានដែរ។
- ក្នុងត្រសក់មានផ្ទុកវីតាមីនសេខ្ពស់ណាស់ ដោយអាចជួយគ្រប់គ្រងខ្លាញ់មុខអ្នកឲ្យមានលំនឹងមិនបញ្ចេញច្រើនទេ។ ជាពិសេស ក៏អាចបណ្តេញមុនចេញពីមុខផងដែរ។ ដូចនេះ អ្នកអាចយកមកបិតលើមុខរបស់អ្នកបាន។
- ក្រូចថ្លុងអាចជួយជម្រះខ្លាញ់ក្នុងរន្ធញើសរបស់អ្នក ថែមទាំងអាចជួយកំចាត់មុនលើមុខរបស់អ្នកផងដែរ។ ដូចនេះ អ្នកអាចពិសារក្រូចថ្លុងបានប្រសិនជាអ្នកចង់ឲ្យស្បែកស្អាតខ្លាំងដូចទេពអប្សរ៕