ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល៤ដែលអ្នកមិនគួររួមភេទ។ តើមានពេលណាខ្លះទៅ?
- ក្នុងពេលមករដូវ អ្នកមិនគួររួមភេទនោះទេ ព្រោះវានាំមេរោគច្រើនណាស់ចូលទៅក្នុងស្បូនរបស់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺរោគស្ត្រីដោយមិនដឹងខ្លួនបាន។
- ក្នុងរយៈពេល៣ខែដំបូង និង៣ខែចុងក្រោយនៃការពរពោះ អ្នកម្តាយមិនគួរធ្វើការរួមភេទនោះទេ ព្រោះវាអាចធ្វើឲ្យស្បូនអ្នកបើកធំបាន។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងបញ្ហាបាត់បង់កូនខ្លាំងណាស់។
- ចន្លោះពី៣ទៅ៧ថ្ងៃនៃការពិនិត្យមើលរោគស្ត្រី អ្នកមិនគួរធ្វើការរួមភេទឡើយ ព្រោះវាអាចធ្វើឲ្យលទ្ធផលរបស់អ្នកមានលក្ខណៈមិនច្បាស់បាន។ ដូចនេះ បើយកល្អអ្នកគួរតែតមជាមុនសិន។
- មិនថានារី ឬបុរសទេ ក្រោយពេលដែលធ្វើការហត់ខ្លាំង មិនគួរធ្វើការរួមភេទឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរបស់អ្នក។ ដូចនេះ អ្នកគួរតែចាំដល់ពេលដែលសម្រាកបានគ្រប់គ្រាន់សិន ទើបអាចធ្វើការរួមភេទបាន៕