ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលជួយការពារថ្លើមអ្នកឲ្យមានសុខភាពល្អបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង ហើយត្រូវចៀសឲ្យឆ្ងាយពីការតែងតែចូលគេងយប់ជ្រៅ។ ដូចនេះ រយៈពេលនៃការគេងក្នុងមួយយប់មិនគួរតិចជាង៧ម៉ោងនោះទេ ដោយគួរតែព្យាយាមចូលគេងក្នុងម៉ោងដែលបានកំណត់ ទើបថ្លើមអាចបញ្ចេញជាតិពុលបានល្អ។
- អ្នកគួរតែព្យាយាមរក្សាទម្លាប់ហាត់ប្រាណ ដោយមួយអាទិត្យគួរតែហាត់ឲ្យបានយ៉ាងតិច១៥០នាទី ដូចជាការដើរលឿន ឬហែលទឹកជាដើម។ ការធ្វើចលនាអាចជួយការពារសុខភាពថ្លើមអ្នកបានល្អមិនគួរឲ្យជឿឡើយ។
- អ្នកគួរតែព្យាយាមរក្សាទម្ងន់របស់អ្នកដោយមិនគួរឲ្យឡើងខ្លាំងនោះទេ ព្រោះនៅពេលដែលអ្នកធាត់ នឹងអាចធ្វើឲ្យមានខ្លាញ់រុំថ្លើម និងបញ្ហាផ្សេងទៀត។ ដូចនេះ ការរក្សាទម្ងន់ជារឿងដែលសំខាន់ខ្លាំងណាស់៕