ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីល្បិចក្នុងការកំចាត់មុនចេញពីមុខរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- មុនដែលកើតលើមុខរបស់អ្នកអាចមកពីសម្ពាធខ្លាំងពេក អារម្មណ៍អន្ទះសារ ពិបាកចិត្តច្រើន និងគិតច្រើន។ ដូចនេះ ប្រសិនជាអ្នកចង់បណ្តេញមុនទាំងនោះចេញពីមុខ គួរតែរក្សាអារម្មណ៍ឲ្យនឹងនរ និងសប្បាយជានិច្ច មិនគួរតែងតែកើតទុក្ខនោះទេ។
- មិនថាអ្នករវល់យ៉ាងណាទេគួរតែលាងសម្អាតមុខឲ្យបានស្អាតល្អ ព្រោះធូលីអាចបិទរន្ធញើសរបស់អ្នក ដោយធ្វើឲ្យរន្ធញើសស្ទះ ហើយធ្វើឲ្យមុខអ្នកឡើងមុនលឿនណាស់។ ជាពិសេស ក្រោយពេលដែលផាត់មុខរួច ក៏គួរតែសម្អាតមុខឲ្យបានស្អាតល្អផងដែរ ទើបមិនងាយឡើងមុន។
- នៅពេលដែលអ្នកតែងតែគេងមិនលក់ ហើយគេងមិនគ្រប់ នឹងធ្វើឲ្យមុខអ្នកងាយឡើងមុនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរក្សាទម្លាប់ចូលគេងពីព្រលប់ ហើយក្រោកពីគេងពីព្រលឹម ទើបអាចការពារស្បែកមុខស្អាតបាន។
- អាហារដែលហិរ អ្នកគួរតែចៀសឲ្យឆ្ងាយ ហើយគួរតែបរិភោគបន្លែ និងផ្លែឈើជំនួសវិញ ព្រោះមានតែបន្លែ និងផ្លែឈើទេដែលអាចជួយការពារអ្នកមិនងាយឲ្យមុនកើតលើមុខនោះឡើយ៕