ជំងឺលើសឈាមអាចកើតមានជំពោះមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ ប្រុសស្រី ឬអ្នកមានអ្នកក្រទេ ។ មនុស្សវ័យក្មេង ប្រមាណជាង៣០ភាគរយត្រូវគេរកឃើញករណីលើសឈាម និងរកឃើញមូលហេតុដែលនាំឱ្យកើតមានជំងឺនេះ ។
អ្នកលើសឈាម ជាទូទៅ ត្រូវលេបថ្នាំលើសឈាមជាប្រចាំ ដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែបើត្រូវលេបថ្នាំអីផ្សេង ដើម្បីព្យាបាលជំងឺផ្សេងនោះ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមឡើង ឬប្រឆាំងជាមួយថ្នាំលើសឈាមដែលយើងលេប ហើយធ្វើឲ្យថ្នាំលើសឈាមរបស់យើង អត់ប្រសិទ្ធភាពវិញ។
១- ថ្នាំបំបាត់ការឈឺចាប់(NSAID)
ថ្នាំនេះ ត្រូវគេប្រើសម្រាប់បន្ថយការឈឺចាប់ ដូចជា ជំងឺរលាកសន្លាក់ជាដើម។ គ្រូពេទ្យរកឃើញថា វាបង្កឲ្យសម្ពាធឈាមកើនឡើង និងធ្វើឲ្យចាល់ទឹក បន្ថយមុខងារតម្រងនោម ក្នុងនោះមានថ្នាំ aspirin, ibuprofen និង naproxen ជាដើម។
២- ថ្នាំផ្ដាសាយ
ថ្នាំផ្ដាសាយមានផ្ទុកសារធាតុប្រឆាំងការតឹងច្រមុះ និងមានសារធាតុដូចថ្នាំបំបាត់ការឈឺចាប់ដែរ វាអាចធ្វើឲ្យសម្ពាធឈាមឡើងខុសធម្មតា ប៉ុន្តែយើងអាចសួរគ្រូពេទ្យថាគួរប្រើថ្នាំអីជំនួសវិញ ពេលផ្ដាសាយ។
៣- ថ្នាំឈឺក្បាលប្រកាំង
ថ្នាំឈឺក្បាលប្រភេទនេះ ធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរួមតូច ដូចនេះវាកាន់តែបង្កឲ្យសម្ពាធឈាមឡើងខ្ពស់។
៤- ថ្នាំសម្រកគីឡូ
វាផ្ទុកសារធាតុដែលធ្វើឲ្យយើងធុំអាហារ ហើយប៉ះពាល់ដល់ចង្វាក់បេះដូង និងសម្ពាធឈាមទៀតផង អ៊ីចឹងមិនគួរប្រើ ពេលមានជំងឺលើសឈាមទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។
ចុងក្រោយ គឺស្រីៗពពោះដែលមានសម្ពាធឈាមខ្ពស់ អាចប្រើថ្នាំបញ្ចុះឈាមបាន តែគួរជ្រើសរើសប្រភេទណាដែលមិនធ្វើឲ្យសម្ពាធឈាមចុះខ្លាំងពេក ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បើធ្លាប់មានប្រតិកម្មថ្នាំ ឬធ្លាប់ប្រើទៅ មានផលប៉ះពាល់មិនល្អ ត្រូវប្រាប់ពេទ្យឲ្យដឹងជាមុន ៕