ការឈឺចាប់គ្រប់ប្រភេទ និងគ្រប់កន្លែងនៃរាងកាយ សុទ្ធតែមិនមែនជារឿងស្រួលទទួលយកឡើយ ។ ពេលខ្លះ វាគឺជាអាការៈមួយនៃបញ្ហាសុខភាពធំណាមួយក្នុងខ្លួន និងខ្លះទៀតអាចមកពីការមានរបួស ។ ការឈឺចាប់ខ្លះទៀតកើតឡើងញឹកញាប់ជាងការឈឺចាប់ដោយសារតែរបួស ឬរហែកសាច់ដុំ ឈឺចាប់ពេលមករដូវទៅទៀត។
ថ្នាំបំបាត់ការឈឺចាប់ពិតណាស់ជាអ្វីដែលអ្នកអាចជ្រើសរើសមកប្រើដើម្បីបំបាត់ការឈឺចាប់បាន ដែលវាមានទាំងអាចទិញដោយមិនបាច់មានវេជ្ជបញ្ជា និងមានវេជ្ជបញ្ជា ។ ថ្នាំបំបាត់ការឈឺចាប់ច្រើនតែប្រើចន្លោះពេល ៦ ទៅ៨ម៉ោង ឬនៅពេលមានការឈឺចាប់កើតឡើងម្តងទៀត។
តាមសេចក្តីរាយការណ៍ថ្មីបានរកឃើញថា ថ្នាំបំបាត់ការឈឺចាប់មួយអាចធ្វើឲ្យប្រឈមខ្ពស់នឹងការបាក់ឆ្អឹងត្រគាក។ ហេតុដូច្នេះហើយ តើការលេបថ្នាំបំបាត់ការឈឺចាប់សោះអាចមានឥទ្ធិពលអ្វីខ្លះទៅក្រៅពីបំបាត់ឈឺ៖
ឥទ្ធិពលរយៈពេលខ្លី ៖
នៅពេលអ្នកបេះថ្នាំបំបាត់ឈឺមកលេប វានឹងទៅទប់ស្កាត់ការទទួលស្កាល់ការឈឺចាប់របស់ខួរក្បាលតាមរយៈការតោងកន្លែងទទួល Opiate។ វានឹងទៅរំខានការចម្លងចរន្តទៅប្រព័ន្ធសរសៃប្រសាទកណ្តាលទៅខួរក្បាល។ វាក៏បន្ថយអារម្មណ៍ឈឺចាប់ និងជំរុញដល់អារម្មណ៍ធូរស្រាលក្នុងរាងកាយបាន។ ថ្នាំបំបាត់ការឈឺចាប់ធ្វើឲ្យមានអារម្មណ៍ល្អបានដែរ។ អារម្មណ៍នេះច្រើនតែទាក់ទងនឹងការញឿន ដោយសារតែត្រូវការប្រើច្រើន។
តើនឹងមានអ្វីកើតឡើងនៅពេលដែលលេបថ្នាំបំពាត់ឈឺទៀងទាត់រយៈពេលយូរ?
នៅពេលមនុស្សម្នាក់បន្តលេបថ្នាំបំបាត់ឈឺចាប់រយៈពេលវែង វានឹងទៅតោងកន្លែងទទួល Opiate សម្រាប់ចម្លងសារធាតុចម្លងសរសៃប្រសាទ។ នៅពេលលេបថ្នាំបែបនេះរយៈពេលយូរ រាងកាយនឹងបន្ថយការផលិតសារធាតុចម្លងសរសៃប្រសាទបែបធម្មជាតិ ដូច្នេះរាងកាយក៏មិនសូវអាចបំបាត់ការឈឺចាប់វិញដោយខ្លួនឯងបានដែរ។ នេះដោយសារតែ ថ្នាំបំបាត់ការឈឺចាប់ធ្វើឲ្យរាងកាយជឿថា វាជំរុញឲ្យបំបាត់ឈឺចាប់គ្រប់គ្រាន់ហើយ។
សង្វាក់នៃការផលិតរបស់សារធាតុចម្លងសរសៃប្រសាទ Endorphin នឹងថយចុះនៅពេលលេបថ្នាំបំបាត់ការឈឺចាប់។ Endorphins គឺជាសារធាតុគីមីដែលជំរុញដល់ការមានអារម្មណ៍ល្អ ដែលផលិតចេញពីខួរក្បាល ហើយវាក៏ដើរតួនាទីដ៏សំខាន់ក្នុងការប្រាប់ខួរក្បាលឲ្យទទួលដឹងការឈឺចាប់ដែរ។ នៅពេលការផលិតរបស់ Endorphin ថយចុះ ឱកាសនៃការញៀនក៏កើនឡើងដែរ។
ថ្នាំបំបាត់ការឈឺចាប់អាចធ្វើឲ្យខូចខាតដល់ខួរក្បាល ហើយក៏សម្លាប់កោសិកាខួរក្បាលផងដែរ។ តំបន់ជាច្រើននៃខួរក្បាលដែលជាប់ទាក់ទងនឹងការរៀនសូត្រ ភាពចេះដឹង និងការចងចាំ គឺរងការប៉ះពាល់បំផុតតែម្តងក្នុងករណីបែបនេះ ។ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ ក៏ធ្វើឲ្យខូចខាតដល់បេះដូង និងប្រឈមកាន់តែខ្លាំងនឹងការគាំងបេះដូងទៀត ៕