ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៥ដែលអាចជួយឲ្យអ្នកមានរាង និងស្បែកស្អាត។ តើមានអ្វីខ្លះទៅ?
- នៅក្នុងផ្លែស្រការនាគមានផ្ទុកសារធាតុជាច្រើន ដែលអាចជួយពន្យារភាពចាស់របស់អ្នក។ ជាពិសេស ក៏អាចជួយការពារអ្នកពីជំងឺមហារីកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលដែលអ្នកញ៉ាំផ្លែស្រការនាគដែលមានសាច់ពណ៌ក្រហមរួច នោះសរសៃឈាមអ្នកនឹងមិនងាយស្ទះឡើយ។
- នៅក្នុងផ្លែប័រ មានផ្ទុកសារធាតុសរសៃខ្ពស់ ដែលអាចជួយបណ្តេញសារធាតុពុលពីក្នុងខ្លួនអ្នក។ ជាពិសេស ក៏អាចជួយបញ្ចុះកាឡូរីក្នុងខ្លួនអ្នកផងដែរ ថែមទាំងជួយការពារអ្នកពីជំងឺដាច់សរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។
- នៅក្នុងផ្លែទទឹម មានផ្ទុកសារធាតុសរសៃខ្ពស់ ព្រមទាំងមានផ្ទុកវីតាមីនសេ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកស្អាត ព្រមទាំងអាចបណ្តេញជាតិពុលចេញពីរាងកាយផងដែរ។
- ផ្លែគីវី ក៏មានផ្ទុកសារធាតុដែលជួយក្រពះអ្នករំលាយអាហារបានល្អផងដែរ។ ជាពិសេស វានឹងជួយធ្វើឲ្យស្បែកអ្នកស្អាត ព្រមទាំងអាចការពារអ្នកពីជំងឺផ្តាសាយទៀតផង។
- ផ្លែចេក ក្រោយពេលដែលអ្នកបរិភោគរួច នឹងជួយអ្នកឲ្យស្រួលបត់ជើងធំណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចបញ្ចេញជាតិពុលមកក្រៅអស់។ ជាពិសេស នឹងអាចជួយអ្នកបញ្ចុះសម្ពាធឈាម ព្រមទាំងជួយរំលាយអាហារផងដែរ៕