ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យសុដន់អ្នកយារធ្លាក់។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកតែងតែពាក់អាវក្នុងដែលតឹងពេក ឬរលុងពេក នឹងងាយធ្វើឲ្យសុដន់អ្នកប្រែប្រួលរូបរាងខ្លាំងណាស់ ព្រោះឈាមដើរមិនស្រួល ទើបធ្វើឲ្យសុដន់យារធ្លាក់ដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកតែងតែតមអាហារ នឹងធ្វើឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យសុដន់លូតលាស់មិនបានល្អនោះឡើយ។ ដូចនេះ វានឹងអាចយារធ្លាក់យ៉ាងលឿន។
- ក្រោយពេលដែលអ្នកឈប់ឲ្យកូនបៅដោះរបស់អ្នក នោះសុដន់នឹងងាយារធ្លាក់ខ្លាំងណាស់។ ដូចនេះ នៅពេលដែលអ្នកឈប់បំបៅទឹកដោះដល់កូន គួរតែការពារ និងថែរក្សាសុដន់អ្នកឲ្យបានល្អ ទើបអាចរក្សារូបរាងស្អាតបាន។
- ប្រសិនជាអ្នកចូលចិត្តគេងផ្កាប់ចុះក្រោម នឹងងាយធ្វើឲ្យសុដន់ប្រែប្រួលរូបរាងខ្លាំងណាស់។ ជាពិសេស ឈាមត្រង់កន្លែងសុដន់ក៏ដើរមិនស្រួលផងដែរ។ ជាហេតុដែលធ្វើឲ្យសុដន់អ្នកងាយយារធ្លាក់ខ្លាំងណាស់។
- ការស្រកទម្ងន់លឿនពេកនឹងធ្វើឲ្យសុដន់អ្នកយារធ្លាក់លឿនដូចគ្នា។ ដូចនេះ អ្នកមិនគួរប្រើវិធីលឿនក្នុងការបញ្ចុះទម្ងន់របស់អ្នកឡើយ៕