ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា៤ដែលលួចប្រាប់អ្នកថាសួតកំពុងតែប្រឈមនឹងមហារីក។ តើមានអ្វីខ្លះទៅ?
- ក្នុងចំណោមអាការៈនៃមហារីកសួត មានអាការៈមួយគឺក្អកស្ងួត ថ្វីត្បិតតែមានស្លេស្មខ្លះ ប៉ុន្តែវាមានតិចនោះទេ។ ជាពិសេស ការក្អកស្ងួតនេះគឺក្អកយូរ ដោយក្នុងពេលយប់អាការៈនេះអាចនឹងកាន់តែធ្ងន់ធ្ងរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពសួតអ្នកឲ្យបានល្អ។
- កោសិកាមហារីកនៅពេលដែលចូលដល់ក្នុងរាងកាយនឹងចាប់ផ្តើមស្រូបយកសារធាតុចិញ្ចឹមអស់។ នៅពេលដែលមនុស្សស្រូបយកសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ កោសិកាមហារីកនោះនឹងគ្មានឈាមផ្គត់ផ្គង់បានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យរាងកាយរបស់អ្នកចាប់ផ្តើមក្តៅ។ ជាពិសេស ក្នុងពេលយប់ដែលជាពេលដែលអ្នកមិនបានធ្វើចលនា វានឹងអាចកាន់តែធ្ងន់ធ្ងរជាងពេលថ្ងៃ។
- នៅពេលដែលអ្នកគេងៗពិបាកដកដង្ហើម ថប់ទ្រូង ឈឺទ្រូង និងដង្ហើមខ្លី ក៏ត្រូវតែប្រយ័ត្នពីជំងឺមហារីកសួតនេះផងដែរ។ អ្នកគួរតែទៅពិនិត្យមើលឲ្យបានច្បាស់លាស់ ទើបអាចព្យាបាលបានទាន់ពេល៕