អ្នកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនមើលទូរទស្សន៍ iPad និងទូរស័ព្ទច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់កូនខ្លាំងណាស់។ តើវានឹងផ្តល់ផលវិបាកអ្វីខ្លះដល់កូនអ្នក?
បើកូនមើលច្រើន នោះវាងាយប៉ះពាល់ដល់ភ្នែកកូនខ្លាំងណាស់ ដោយសារតែមើលយូរនឹងធ្វើឱ្យភ្នែកនឿយហត់ ជាហេតុធ្វើឱ្យមើលអ្វីមិនច្បាស់ឡើយ។
វានឹងអាចធ្វើឱ្យកូនងាយធាត់ ព្រោះនៅពេលដែលគេប្រើគ្រឿងអេឡិចត្រូនិចទាំងនេះ គេនឹងអង្គុយតែមួយកន្លែង ជាហេតុអាចធ្វើឱ្យគេធាត់ដោយសារគេមិនបានធ្វើចលនាផ្សេងៗ។
វាក៏អាចធ្វើឱ្យកូនមានអារម្មណ៍មិនមូលដែរ ព្រោះចិត្តគេចង់តែលេងទេ ហើយមិនចង់ធ្វើអ្វីទាំងអស់។
វានឹងប៉ះពាល់ដល់ខួរក្បាលកូនខ្លាំងណាស់ ជាហេតុធ្វើឱ្យគេងមិនលក់ ឬរៀនមិនចូលជាដើម ជាងនេះទៅទៀត ខួរក្បលគេនឹងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។
វាអាចនឹងធ្វើឱ្យកូនខូចបាន ព្រោះជួនកាល់គេអាចមើលប៉ះចំរឿងដែលកូនក្មេងមិនគួរមើល ហើយក្រោយពេលដែលគេមើលរួច រូបភាពទាំងនេះនឹងស្ថិតក្នុងខួរក្បាលកូនជានិច្ច៕