ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់នៃការធ្វើឲ្យអ្នកអាចចៀសពីជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែគ្រប់គ្រងរបបអាហារប្រចាំថ្ងៃរបស់អ្នកឲ្យបានល្អ ដោយគួរតែកាត់បន្ថយស្ករ អាហារបំពង និងអាហារដែលមានរសជាតិធ្ងន់។ ជាពិសេស អ្នកគួរតែបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ ទើបអាចការពារអ្នកពីជំងឺទឹកនោមផ្អែម។ អ្នកមិនគួរញ៉ាំផ្លែឈើជំនួសឲ្យបន្លែនោះទេ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយបរិភោគច្រើនអាចប៉ះពាល់ដល់ថ្លើម និងក្រលៀនរបស់អ្នកដោយមិនដឹងខ្លួន។
- ប្រសិនជាអ្នកមានទម្លាប់ជក់បារី និងផឹកស្រា គួរតែកែទម្លាប់មួយនេះឲ្យបាន ប្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។
- ក្នុងមួយថ្ងៃអ្នកគួរតែគេងឲ្យបានគ្រប់ពី៧ទៅ៨ម៉ោង ដោយមិនគួរគេងតិចជាងម៉ោងនេះទេ ទើបអាចការពារសុខភាពអ្នកបានល្អ ដោយអាចធ្វើឲ្យអ្នកមិនងាយប្រឈមនឹងជំងឺទឹកនោមផ្អែមឡើយ។
- អ្នកគួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ដោយមួយអាទិត្យគួរតែហាត់ឲ្យបាន៥ដង ហើយក្នុងម្តងមិនគួរតិចជាង៣០នាទីឡើយ។ នៅពេលដែលអ្នកធ្វើចលនា នោះនឹងមិនងាយធាត់ ហើយប្រឈមនឹងជំងឺទឹកនោមផ្អែមឡើយ៕