ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ក្នុងមួយខែខាងមុខនេះ នឹងអាចផលិតបានសុទ្ធតែក្រដាសប្រាក់ក្រាស់ជានិច្ច។ ជាពិសេស ការងារក៏ងាយស្រួលទៅៗផងដែរ។ ដូចនេះ អ្នកនឹងប្រមូលចំណូលមិនចេះអស់នោះទេ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក មិនថាបំពេញការងារអ្វីទេគឺមានអ្នកតាមជួយជានិច្ច។ ជាពិសេស ក៏រកឃើញឱកាសក្នុងការចំណេញបានប្រាក់ក្រាស់ច្រើនផងដែរ។ ដូចនេះ ក្នុងកាបូបលុយនឹងមិនចេះខ្វះប្រាក់ឡើយ។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត នឹងអាចរកឃើញផ្លូវក្នុងការចំណេញបានលុយច្រើនណាស់។ ជាពិសេស ក៏អាចបង្កើតបានមុខរបរដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ផងដែរ។ ដូចនេះ គណនីសន្សំប្រាក់របស់អ្នកអាចនឹងផ្ទុះបានគ្រប់ពេល៕