ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចនឹងប្រឈមក្រោយពេលដែលខឹងច្រើន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកខឹងខ្លាំង នឹងធ្វើឲ្យបេះដូងលោតញាប់ ដោយធ្វើឲ្យសរសៃឈាមរីកធំ។ ជាហេតុដែលធ្វើឲ្យឈាមអ្នកអាចបុកឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ទាំងសរសៃឈាម និងបេះដូងផងដែរ។
- នៅពេលដែលអ្នកខឹងម្តងៗ នឹងធ្វើឲ្យឈាមមិនអាចទៅផ្គត់ផ្គង់ថ្លើមអ្នកបានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យថ្លើមដំណើរការមិនល្អ។ ដូចនេះ សុខភាពថ្លើមរបស់អ្នកនឹងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- ជាធម្មតា មនុស្សដកដង្ហើមចំនួន១៥ដងរៀងរាល់នាទី ប៉ុន្តែក្នុងពេលខឹងវាអាចនឹងកើនឡើងទ្វេដង។ នៅពេលដែលដកដង្ហើមលឿនពេក នឹងធ្វើឲ្យអុកស៊ីសែនបញ្ចេញទៅក្រៅច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកអាចឈឺទ្រូង ថប់ទ្រូង ព្រមទាំងពិបាកដកដង្ហើមផងដែរ។
- នៅពេលដែលអ្នកតែងតែខឹង ក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកផងដែរ ដោយធ្វើឲ្យវាដំណើរការមិនបានល្អឡើយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកហើមពោះ ឬឈឺក្រពះជាដើម។
- ការខឹងច្រើន និងមួលម៉ៅច្រើន នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកមិនចង់កើតជំងឺទាំងឡាយនេះ គួរតែកាត់បន្ថយការខឹងច្រើនឲ្យបាន៕