ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលទាំង៤ដែលមិនគួររួមភេទព្រោះគ្រោះថ្នាក់ខ្លាំងណាស់។ តើមានពេលណាខ្លះទៅ?
- ក្រោយពេលដែលអ្នកបរិភោគបាយទើបតែឆ្អែត ឈាមអាចរត់ទៅផ្គត់ផ្គង់ត្រង់ក្រពះនិងពោះវៀន ដើម្បីជួយរំលាយអាហារ ដោយសារពាង្គកាយត្រង់កន្លែងផ្សេងមិនសូវមានឈាមរត់ទៅដល់ឡើយ។ ដូចនេះ បើអ្នកហ៊ានតែរួមភេទក្នុងពេលនេះ នឹងអាចគ្រោះថ្នាក់ណាស់។
- ក្នុងពេលដែលអ្នកកំពុងមករដូវ មិនគួរធ្វើការរួមភេទឡើយ ព្រោះអាចធ្វើឲ្យមេរោគចូលក្នុងរាងកាយអ្នកច្រើនណាស់ ដោយអាចធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រី។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ក្នុងពេល៣ខែដំបូងនៃការមានផ្ទៃពោះ មិនស័ក្តិសមក្នុងការរួមភេទឡើយ ព្រោះវាអាចធ្វើឲ្យស្បូនបើកធំ ដោយធ្វើឲ្យអ្នកអាចបាត់បង់កូនបាន។ ជាពិសេស ៣ខែចុងក្រោយនៃការពរពោះ ក៏មិនអាចរួមភេទបានដែរ ព្រោះអាចធ្វើឲ្យកូនកើតមុនពេលបាន។
- ក្រោយពេលដែលអ្នកម្តាយទើបតែបង្កើតកូនរួច សុខភាពអាចនឹងខ្សោយ ដោយត្រូវការប៉ូវទើបមានកម្លាំងឡើងវិញ។ ដូចនេះ ក្នុងពេលនេះក៏អ្នកមិនគួរប្រញាប់រួមភេទដែរ ទើបសុខភាពអ្នកមិនកាន់តែទ្រុឌទ្រោមជាងនេះ៕