ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកផលប្រយោជន៍ដែលអាចទទួលបានពីការរួមភេទ។ តើមានអ្វីខ្លះទៅ?
- តាមការស្រាវជ្រាវមួយបានបង្ហាញថា រវាងបុរសដែលមួយខែរួមភេទម្តង និងមនុស្សប្រុសដែលមួយអាទិត្យរួមភេទយ៉ាងតិច២ដង សុខភាពផ្នែកសរសៃឈាមមានលក្ខណៈខុសគ្នា។ បុរសដែលរួមភេទយ៉ាងតិច២ដងក្នុងមួយសប្តាហ៍ អត្រានៃការកើតជំងឺបេះដូង និងសរសៃឈាមគឺទាប។
- ក្នុងដំណើរការនៃការរួមភេទ ខួរក្បាលរបស់អ្នកនឹងបញ្ចេញសារធាតុម្យ៉ាងដែលអាចជួយបន្ធូរការឈឺក្បាល បញ្ចុះសម្ពាធ និងជួយអ្នកឲ្យគេងលក់ស្រួលផងដែរ។ ជាពិសេស ក៏ធ្វើឲ្យអ្នកមានអារម្មណ៍ល្អខ្លាំងផងដែរ។
- នៅពេលដែលអ្នករួមភេទនឹងធ្វើឲ្យអារម្មណ៍ពុះកញ្ច្រោល ដោយធ្វើឲ្យឈាមហូរទៅសុដន់ច្រើនធ្វើឲ្យវាធំ។ ក្រោយពេលដែលរួមភេទចប់ សុដន់នឹងស្រកមកវិញ ប៉ុន្តែវានឹងការពារអ្នកមិនឲ្យប្រឈមនឹងមហារីកសុដន់ឡើយ។
- នៅពេលដែលអ្នករួមភេទដោយមិនលើសកំណត់ នឹងអាចជួយការពារខួរក្បាលរបស់អ្នកមិនឲ្យងាយចាស់ឡើយ។ ជាហេតុដែលធ្វើឲ្យការចងចាំរបស់អ្នកមិនងាយចុះខ្សោយនោះទេ។
- ក្នុងមួយអាទិត្យ បើអ្នករួមភេទចន្លោះពី២ទៅ៣ដង នឹងជួយការពារស្បែករបស់អ្នកមិនងាយចាស់ឡើយ។ ជាពិសេស ប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងប្រែជារឹងមាំខ្លាំងណាស់ មិនងាយប្រឈមនឹងជំងឺអ្វីនោះទេ៕