ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបពន្យារកំណើត ដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកអាចប្រើស្រោមអនាម័យបាន ព្រោះវាមានលក្ខណៈងាយស្រួល ថែមទាំងអាចការពារមិនឲ្យមេរោគផ្សេងៗអាចឆ្លងចូលរាងកាយអ្នកឡើយ។
- អ្នកក៏អាចប្រើថ្នាំពន្យារកំណើតផងដែរ ប៉ុន្តែមុននឹងប្រើ អ្នកគួរតែអានឲ្យបានយល់ច្បាស់ជាមុនសិន ទើបប្រើរួចមិនប៉ះពាល់ដល់សុខភាព។ ប៉ុន្តែប្រសិនជាអ្នកស្ថិតក្នុងដំណាក់កាលបំបៅទឹកដោះអ្នកដល់កូន អ្នកមិនគួរប្រើថ្នាំលេបនេះឡើយ ព្រោះអាចប៉ះពាល់ដល់កូនដែលបៅដោះអ្នកបាន។
- ក្រោយអ្នកសម្រាលកូនរួចចំនួន៤២ថ្ងៃ អ្នកអាចប្រើកងដើម្បីពន្យារកំណើតបាន។ ប៉ុន្តែចំពោះអ្នកម្តាយដែលសម្រាលដោយវះកាត់ គួរតែចាំដល់ក្រោយ៦ខែ ទើបអាចដាក់កងបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ដើម្បីពន្យារកំណើតដោយមិនប៉ះពាល់ដល់សុខភាពអ្នក និងកូន៕