ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹក៣ប្រភេទដែលអ្នកមិនគួរងូតព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកងូតទឹកដែលមានសីតុណ្ហភាពខ្ពស់ពេក នឹងធ្វើឲ្យអ្នកថប់ទ្រូង ស្រឡាំងកាំង ឬវិលមុខ ហើយបើធ្ងន់ធ្ងរអាចធ្វើឲ្យឈាមអ្នកចុះ ដោយធ្វើឲ្យអ្នកសន្លប់ក៏មានដែរ។ ដូចនេះ អ្នកគួរតែកុំប្រើទឹកក្តៅពេកងូតឲ្យសោះ។
- ក្រោយពេលដែលអ្នកទើបតែស្វាងស្រាក៏មិនគួរងូតទឹកភ្លាមនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺបេះដូងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អ្នកមិនគួរងូតទឹកភ្លាមក្រោយពេលដែលប្រើខួរក្បាលខ្លាំង និងហាត់ប្រាណរួចនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងបេះដូងជាខ្លាំង។ ដូចនេះ ប្រសិនជាអ្នកចង់ងូតទឹកគួរតែចៀសពីរយៈពេល៣នេះ ទើបមិនគ្រោះថ្នាក់ខ្លាំង៕