ស្ត្រីគ្រប់រូបគួរយកចិត្តទុកដាក់ខ្ពស់ពីបព្ហាសុខភាពរបស់ខ្លួន ដើម្បីបង្ការ និងការពារសុខភាពខ្លួនឯងមិនថា មាត់ស្បូន ឬជំងឺមហារីកផ្សេងៗទៀត ដែលត្រូវប្រឈមមុខក្នុងពេលបច្ចុប្បន្ន ។
ដោយសារតែមមាញឹកជាមួយនឹងការងារប្រចាំថ្ងៃ ធ្វើឲ្យស្ត្រីមួយចំនួនធំគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការគិតគូរពីបញ្ហាសុខភាពខ្លួនឡើយ ។ ជាពិសេសទោះជាមានរោគសញ្ញានៃជំងឺកាចសាហាវមួយចំនួនកើតឡើង ក៏ពួកគេមិនបានចាប់អារម្មណ៍ដែរ ដែលធ្វើឲ្យជីវិតរបស់ពួកគេត្រូវប្រឈមនឹងឆ្លងបានយ៉ាងងាយ ។
ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺមួយចំនួនដែលមនុស្សស្រីទាំងអស់គួរតែប្រយ័ត្នឲ្យបានខ្ពស់បំផុត៖
១.ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ ជាជំងឺដ៏កាចសាហាវបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់មនុស្សស្រីយ៉ាងខ្លាំង។ រោគសញ្ញារបស់វា គឺសុដន់មានដុំពក និងមានផ្លាស់ប្តូរទំហំ ឬរូបរាងជាដើម។
២.ឆ្លងមេរោគប្រព័ន្ធបង្ហូរនោម
ជំងឺប្រភេទនេះ កើតឡើងនៅពេលប្រព័ន្ធបង្ហូរនោម មានអាការឆ្លងមេរោគ ហើយរលាក។ កត្តានេះអាចបណ្តាលមកពីការខ្វះអនាម័យ ឬការរួមភេទមិនបានត្រឹមត្រូវ។
៣.បញ្ហាស្បូន
ស្បូនរបស់មនុស្សស្រីជាកន្លែង ដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៅពេលរួមភេទម្តង។ ពេលខ្លះជាលិកាមួយចំនួនក្នុងស្បូន បានកកើតខុសធម្មតានៅខាងក្រៅមាត់ស្បូន ដែលអាចបណ្តាលឲ្យស្បូនមានបញ្ហាធ្ងន់ធ្ងរ។ រីឯរោគសញ្ញារបស់វា គឺការមករដូវមិនទៀង និងឧស្សាហ៍ឈឺពោះជាដើម។
៤.ជំងឺមហារីកស្បូន
ជំងឺមួយប្រភេទនេះ ក៏ជាឃាតករលាក់មុខយ៉ាងសាហាវមួយទៀត ដែលបានឆក់យកជីវិតមនុស្សស្រីជាច្រើននាក់មកហើយ។ រោគសញ្ញារបស់វា គឺរដូវមិនទៀតទាត់ ឧស្សាហ៍មានការឈឺចាប់នៅលើថ្ងាស់ និងក្បាលពោះក្រោមផ្សិត៕